ព័ត៌មាន

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបសំណេះ សំណាលជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

នាថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៧ នៅមណ្ឌលកេរដំណែលផ្ទះឈើលោកប្រធានហូជីមិញ អគ្គលេខាបក្សកុម្មុយនីស្ត​វៀត​ណាម លោក Nguyen Phu Trong រួមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានជួបសំណេះសំណាលអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងលោកប្រធានហូជីមិញនិងលោកប្រធាន Mao Zedong ក៏ដូចជាមនោសញ្ចេតនារវាងលោកប្រធានហូជីមិញជាមួយប្រជាជនចិនផងដែរ។

 អគ្គលេខាបក្សលោក Nguyen Phu Trong (ខាងស្ដាំ) ជួបសំណេះសំណាលជាមួយអគ្គលេខាបក្ស
ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ VOV)

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping បានសំដែងការកោតសរសើរចំពោះ ឥរិយាបទដ៏សាមញ្ញស្និទ្ធស្នាល ចិត្តមួយថ្លើមមួយដើម្បីប្រជាជាតិរបស់លោកប្រធានហូជីមិញ។ អគ្គលេខាបក្សទាំង២រូបបានឯកភាពរួមគ្នាខំប្រឹង​ប្រែងបង្កើន ថែមទៀតនូវមនោសញ្ចេតនាចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង ២ នាំទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍន៍ដោយស្មោះត្រង់និងនិរន្តរភាព។

មុននោះនាព្រឹកថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៧ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញចូលប្រាងតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top