ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹមនិងលោកជំទាវភរិយាចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ

នារសៀលថ្ងៃទី ១០ សីហា យន្តហោះដឹកអគ្គលេខាបក្ស លោក តូ ឡឹមនិងលោកជំទាវភរិយា ង៉ូ ភឿង លី រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានយោធា Seongnam ក្នុងទីក្រុងសេអ៊ូល ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក Lee Jae Myung និងលោកជំទាវភរិយា។
ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយានៅអាកាសយានដ្ឋានយោធា Seongnam ទីក្រុងសេអ៊ូល - រូបថត៖ VNA

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកូរ៉េខាងត្បូង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សនៅកូរ៉េខាងត្បូងលើកនេះ គឺជាការអះអាងយ៉ាងមុតមាំអំពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង ដោយមានបំណងចង់ឱ្យមានការជឿទុកចិត្តខាងនយោបាយខ្ពស់ ការសម្របសម្រួលយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

នេះក៏ជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរពិភាក្សាយ៉ាងទូលំទូលាយអំពីវិធានការសំខាន់ៗ កំណត់អាទិភាពនិងបើកចេញទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីបន្តនាំទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព និងទូលំទូលាយក្នុងយុគសម័យថ្មី៕


top