ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរី

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា នាល្ងាចថ្ងៃទី ១១ ខែមីនា លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត វៀត ណាមប្រចាំនៅសិង្ហបុរី និងតំណាងសហគមន៍ ជនវៀតណាមនៅសិង្ហបុរី ជាង ២០០ នាក់។
លោកអគ្គលេខាបក្ស អញ្ជើញវាយតម្លៃខ្ពស់ និងឆ្លើយតបចំពោះមតិ សំណូមពរ និងអនុសាសន៍របស់អាណិកជនវៀតណាម (រូបថត៖ VNA)
 

នៅទីនេះ លោកអគ្គលេខាបក្សបានចាត់ទុកថា ដំណើរទស្សនកិច្ចនៅសិង្ហបុរីលើកនេះ មានគោលបំណងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលបានបង្កើតឡើងជាងកន្លះសតវត្ស និងឆ្លងកាត់តាមរយៈពេលវេលា រវាងវៀត ណាមនិងសិង្ហបុរី សំដៅបន្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រសិទ្ធភាព និងខ្លឹមសារលើគ្រប់វិស័យ។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្សបានផ្តល់ព័ត៌មានជូនបងប្អូនប្រជាជននៅទីនេះអំពីស្ថានភាព និងគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលខាងមុខ ដោយសង្ឃឹមថា សហគមន៍ជនវៀតណាមនៅឯបរទេសនិយាយរួម និង សហគមន៍ក្នុងប្រទេសសឹង្ហបុរីនិយាយដោយឡែក នឹងបន្តស្រុះចិត្តគំនិត និងខិតខំប្រឹងប្រែងដើម្បីរួមចំណែកសម្រេចបានជោគជ័យរាល់គោលដៅមានលក្ខណៈទម្លុះទម្លាយទាំងនេះ។

នារសៀលថ្ងៃទី ១១ មីនា នេះផងដែរ លោកអគ្គលេខាបក្ស តូ ឡឹម បានជួបជាមួយបញ្ញវន្តបរទេសមួយចំនួននៅសិង្ហបុរី ដើម្បីពិភាក្សានិងផ្ទៀងស្តាប់ អនុសាសន៍ និងសំណើគោលនយោបាយអភិវឌ្ឍន៍៕


top