ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong៖ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី កិច្ចការពារ និងអភិវឌ្ឍន៍ប្រទេសឡាវ

នាពេលខាងមុខ គណៈកម្មាធិការឃោសនាអប់រំនៃប្រទេសទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ ដឹកនាំជាន់ខ្ពស់បក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការឃោសនាអប់រំនៃប្រទេសទាំងពីរ។
  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបលោក Khamphan Pheuyavong លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនា និងហ្វឹកហ្វឺនមជ្ឈិម ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម  

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការឃោសនា និងហ្វឹកហ្វឺនមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក Khamphan Pheuyavong លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនា និងហ្វឹកហ្វឺនមជ្ឈិម ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អញ្ជើញថ្លែងក្នុងជំនួប លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី កិច្ចការពារ និងអភិវឌ្ឍន៍ប្រទេសឡាវ។ លោក បានសង្កត់ធ្ងន់ពីការគោរពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះទំនាក់ទំនងដ៏ស្មោះត្រង់ពិសេសរវាងវៀតណាម និងឡាវ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការឃោសនាអប់រំនៃប្រទេសទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ ដឹកនាំជាន់ខ្ពស់បក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការឃោសនាអប់រំនៃប្រទេសទាំងពីរផងដែរ៕


top