ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិ និងស្ថានការណ៍ក្នុងប្រទេស ក្រៅពីលក្ខណៈអំណោយផល និងកាលានុវត្តភាព ក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ (រូបថត៖ VNA)

 នាព្រឹកថ្ងៃទី ១៩ កុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្នាក់ដឹកនាំការិយាល័យនយោបាយ និងគណៈលេខាបានអញ្ជើញជួបសំណេះសំណាលក្នុងឱកាសបុណ្យតេត ២០២២ និងពិធីរំលឹកខួបលើកទី ៩២ នៃឆ្នាំ ទិវាបង្កើតបក្ស (៣ កុម្ភៈ ឆ្នាំ ១៩៣០ - ៣ កុម្ភៈ ឆ្នាំ ២០២២) ជាមួយប្រតិភូជាង ២៥០ រូប ដែលជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា៖ “យើងបានផ្លាស់ប្ដូរថ្មីរបៀបធ្វើការ ដោយបានប្រគល់ភារៈកិច្ចយ៉ាងច្បាស់លាស់ វិន័យត្រូវតែតឹងរ៉ឹង ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ការស្រុះចិត្តគំនិតគ្នា និងគោរពប្រជាធិបតេយ្យ។ ក្នុងស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ នា បច្ចុប្បន្ននេះ ប៉ុន្តែយើងបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជន  ដើម្បីជួយប្រជាជនទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីយរាយផងដែរ”។

អំពីភារកិច្ចនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិ និងស្ថានការណ៍ក្នុងប្រទេស ក្រៅពីលក្ខណៈអំណោយផល និងកាលានុវត្តភាព ក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ។ ដូច្នេះ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលត្រូវប្តេជ្ញាចិត្ត សាមគ្គីភាព និងឯកភាព ដើម្បីបន្តដាក់ចេញគោលការណ៍ដ៏ត្រឹមត្រូវ នាំប្រទេសជាតិបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកអគ្គលេខាបក្សមានគោលបំណងថា អតីតថ្នាក់ដឹកនាំបក្ស រដ្ឋដែលមានបទពិសោធន៍ជាច្រើន នឹងបន្តរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមផងដែរ៕


top