ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក 
លោក Milos Zeman

លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីកិ់ច្ចចរចាររវាងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតី Milos Zeman និងស្នើឲ្យភាគីទាំងពីរ បន្តរក្សាការផ្លាស់ប្តូរគណៈ​ប្រតិភូ​គ្រប់ជាន់ថ្នាក់និងថ្លែងអណរគុណចំពោះការដែលរដ្ឋាភិបាលឆែកបានបង្កលក្ខណៈងាយស្រួលសម្រាប់​​សហគមន៍ជនវៀតណាមរស់នៅនិងប្រកបការងារនៅឆែក សំដៅពង្រីក ថែមទៀតតួនាទីជាស្ពានសម្រាប់ទំនាក់ ទំនងនៃប្រទេសទាំងពីរ។

ប្រធានាធិបតីឆែក លោក Milos Zeman បានអះអាងថា សាធារណរដ្ឋឆែកនឹងខិតខំជម្រុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរលើគ្រប់វិស័យ បង្កើតបម្រែបម្រួលជាក់ស្តែងក្នុងទំ​នាក់​ទំនងទ្វេភាគីវៀតណាម- សាធារណរដ្ឋឆែក៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



top