អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ
ប្រធានរដ្ឋសភាបង់ក្លេដែសលោកស្រី Shirin Sharmin Chaudhury
នៅក្នុងជំនួបទទួលជួបជាមួយ ប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចពោរពេញទៅដោយអត្ថន័យក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។
ឈរលើមូលដ្ឋាននៃទំនាក់ទំនងយ៉ាងល្អប្រសើរនោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរ មានវិធានការជាក់ស្តែងដើម្បីអនុវត្តប្រកបដោយជោគជ័យ នូវកិច្ចព្រមព្រៀងដែលទទួលបាន ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍន៍សក្តិសមទៅនឹងទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ វៀត ណាម-បង់ក្លាដែស។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury បានសង្កត់ធ្ងន់ថា បង់ក្លាដែសយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយវៀតណាម និងត្រៀមជាស្រេចចែករំលែកបទពិសោធន៍ជាមួយវៀតណាម លើវិស័យដែលបង់ក្លេដែសមានប្រៀបខ្លាំង ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម