ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ

យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអវិជ្ជមានបានបន្តផ្សព្វផ្សាយ និងមានការផ្លាស់ប្តូរថ្មីលើវិស័យជាច្រើន។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ២៧ មេសា នៅទីស្នាក់ការមជ្ឈិមបក្ស គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ (អចិន្ត្រៃយ៍គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ ដើម្បីពិភាក្សានិងផ្តល់យោបល់អំពីវិធីដោះស្រាយសំណុំរឿង និងករណីដែលគណៈកម្មាធិការដឹកនាំត្រួតពិនិត្យ និងកំណត់តម្រូវការ ភារកិច្ចសម្រាប់ការងារបង្ការប្រឆាំងអំពើពុករលួយនាពេលខាងមុខ។

យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអសកម្មបានបន្តផ្សព្វផ្សាយ និងមានការផ្លាស់ប្តូរថ្មីលើវិស័យជាច្រើន។ ការងារអធិការកិច្ច ត្រួតពិនិត្យនិងសវនកម្មបន្តត្រូវបានជំរុញ; អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តន៍យ៉ាងតឹងរ៉ឹងនូវយន្តការសម្របសម្រួលក្នុងការរកឃើញ និងដោះស្រាយអំពើពុករលួយអសកម្ម។

ទាក់ទិននឹងការងារនាពេលខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំបានស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តជំរុញបន្ថែមទៀត ដោយមានការប្តេជ្ញាចិត្តខ្ពស់ ធ្វើសកម្មភាពខ្លាំងក្លា ម៉ឺងមាត់និងខ្ជាប់ខ្ជួនក្នុងការតស៊ូប្រឆាំងអំពើពុករលួយ អវិជ្ជមាន រួមទាំងដោះស្រាយយ៉ាងតឹងរ៉ឹងនូវអំពើពុករលួយនិងអសកម្ម៕


top