ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបចរចារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅដល់ទីក្រុងប៉េកាំងចាប់ផ្តើម
ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ពិធីទទួលបដិសញ្ឋារកិច្ចជាផ្លូវអគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូវៀតណាមដែលបំពេញទស្សនកិច្ចជាផ្លូវការនៅចិន បានប្រារព្ធឡើងយ៉ាងឱឡារិកនៅមហា​សាល​ប្រជាជននៃរដ្ឋធានីប៉េកាំងប្រទេសចិន។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញធ្វើ​ជាអធិបតីពិធីទទួលស្វាគមន៍នេះ។ បន្ទាប់មក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដំណើរការកិច្ចចរចារ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមានអនុសាសន៍ថា៖         “ខ្ញុំមានក្តីសោមនស្សរីករាយដែលបាន​​ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដ៏ស្រស់ស្អាតនិងជួបសំណេះសំណាលជាមួយលោក Xi Jinping។ តាងនាមគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម ខ្ញុំសូមថ្លែងអំណរគុណចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋ​ចិន លោក Xi Jinping រួមទាំងថ្នាក់ដឹកនាំចិនដែលទទួលស្វាគមន៍​យ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូវៀតណាម។

ក្នុងឱកាសនេះដែរ តាងនាមបក្សនិងរដ្ឋវៀតណាម សូមជូនពរនូវសមិទ្ធិដ៏ធំធេងដែលបក្សនិងរដ្ឋចិនទទួលបាន​នាពេលកន្លងទៅ”។

នារសៀលថ្ងៃទី១២ ខែមករា នៅមហាសាលប្រជាជន នៅរដ្ឋធានីប៉េកាំង បន្ទាប់ពីបញ្ចប់ជំនួបចរចារ អគ្គលេ​ខា​បក្សលោក Nguyen Phu Trong និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋលោក Xi Jinping បានអញ្ជើញធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៥ រវាងវៀតណាមនិងចិន។ ក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបតិ្តការបណ្ដុះបណ្ដាលកម្មាភិបាលជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្សកុម្មុយនីស្ត​ចិន​ អនុស្សរណៈយោគយល់សហប្រតិបតិ្តការរវាងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៃរដ្ឋសភាចិន សេចក្ដីថ្លែងការណ៍លើទស្សនៈវិស័យរួមស្ដីអំពីកិច្ចសហប្រតិបតិ្តការការការ​ពារជាតិរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិនដល់ ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងវិទ្យុផ្សាយសម្លេងវៀតណាមជាមួយវិទ្យុផ្សាយសម្លេងអន្តរជាតិចិនជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top