ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយលោក Li keqiang


អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយលោក Li keqiang

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅចិន នាព្រឹកថ្ងៃទី១៣​ ខែមករា ​​ឆ្នាំ២០១៧ នៅ​ទីក្រុងបេកាំង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយលោក Li keqiang នាយករដ្ឋមន្ត្រីចិន។​នៅទី​នេះ​ភាគីទាំងពីរបានឯកភាពជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ សកម្មភាពស្រាវជ្រាវ និង​ជំរុញការអនុវត្តគំរោងការណ៍សហប្រតិបត្តិការ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីចិន លោក Li keqiang  បានឯកភាពពង្រីកយន្ត​ការ​សហប្រតិបត្តិការពាណិជ្ជកម្ម កែលំអរស្ថានភាពអតុល្យភាពនយោបាយ​។ ​ភាគី​ទាំងពីរអះអាងនូវការប្តេជ្ញាចិត្តត្រៀមខ្លួនជាស្រេច​បង្កលក្ខណៈងាយ​ស្រួល​ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគ​របស់អង្គភាពអាជីវកម្ម​នៃ​ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំងពីររូបបានឯកភាព​គាំទ្រ​បង្កើនការតភ្ជាប់ក្នុង​អាស៊ាន​ ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅអាស៊ីអាគ្នេយ៍និងបង្កើន​​កិច្ចសហប្រតិបត្តិការរវាងចិន​និងអាស៊ាននាពេលខាងមុខដើម្បីសន្តិភាព ​ស្ថិរភាព ភាពសម្បូររុងរឿងក្នុង​តំបន់។

នាព្រឹកថ្ងៃនេះដែរ អគ្គលេខាបក្ស លោកNguyen Phu Trong ក៏មានជំនួប​សន្ទនាជាមួយអង្គភាពអាជីវកម្មចិនមួយចំនួនដែលកំពុងសហប្រតិបត្តិការ ​ធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

តាម VOV5- វិទ្យុសម្លេង​វៀតណាម


 

 

top