ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ (តាមម៉ោងតំបន់) លោកអគ្គលេខាបក្ស Nguyen Phu Trong បានចាកចេញពីរដ្ឋ ធានីម៉ូស្គូ ធ្វើដំណើរទៅកាន់ទីក្រុង Sochi។ នៅទីនេះ លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

ប្រធានាធិបតីរុស្ស៊ី លោក V.Putin ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការ
នៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong 

លោកប្រធានាធិបតី V. Putin បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច ផ្លូវការនៅប្រទេសរុស្ស៊ីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងវាយ តម្លៃខ្ពស់ចំពោះរាល់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែល​វៀតណាមទទួលបាន ព្រមទាំងអបអរសាទរចំពោះការរួមចំណែកដ៏សំខាន់របស់វៀតណាមចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក។ លោក Putin បានអះអាងថា  រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះជានឹងជារបត់សំខាន់ ដើម្បីបង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។      

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលរុស្ស៊ីទទួលបាននាពេលកន្លងទៅ ដែលជាកត្តារួមចំណែក ពង្រឹងឋានៈដ៏សំខាន់របស់រុស្ស៊ីលើឆាកអន្តរជាតិ។ លោកអគ្គលេខាបក្សបានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺតែងតែចាត់ទុករុស្ស៊ីជាដៃគូសំខាន់ និងគួរឲ្យទុកចិត្តរបស់វៀតណាម ហើយសង្កត់ធ្ងន់ថា ប្រជាជនវៀតណាម ចងចាំជានិច្ចការគាំទ្រនិងជួយឧបត្ថម្ភអស់ពីចិត្ត​ពីថ្លើមដែលប្រជាជនរុស្ស៊ីតែងតែជួយដល់ប្រជាជនវៀតណាមទាំងក្នុងអតីតកាលក៏ដូចជា នាបច្ចុប្បន្​នកាល​។  

បន្ទាប់ពីជំនួបសន្ទនា អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិប តីរុស្សី លោក Vladimir Putin បានអញ្ជើញធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងភាគីទាំងពីរ និងធ្វើជាសហប្រធាន​សន្និសីទកាសែតរួម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top