ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។

លោកអគ្គលេខាបក្ស Nguyen Phu Trong មានកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ ។ (រូបថត៖ VNA)


លោកអគ្គលេខាបក្ស Nguyen Phu Trong បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានចែករំលែក បទពិសោធន៍ ជួយឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម ហើយសម្ដែង គោលបំណងចង់ឲ្យភាគីទាំងពីរបន្តផ្ដល់អាទិភាពខ្ពស់ដល់ការអនុវត្តកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ និងការស្ដារឡើងវិញ អភិវឌ្ឍ ក្រោយជម្ងឺរាតត្បាតផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តដាក់ពង្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងសេដ្ឋកិច្ចឆ្លងដែន។ លោកបានស្នើឲ្យចិនបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការអភិវឌ្ឍដោយតុល្យភាពជាង។ លើសពីនេះទៅទៀតពន្លឿននីតិវិធីផ្ដល់អាជ្ញាប័ណ្ណនាំចូលជាផ្លូវការដល់កសិផលមួយចំនួនដែលជាប្រៀបខ្លាំងរបស់វៀតណាម បង្កើនការវិនិយោគលើគម្រោងធំៗ ដែលជាគំរូនៃកម្រិតអភិវឌ្ឍរបស់ចិន ព្រមទាំងសហការគ្នាដោះស្រាយ ការលំបាក ការជំពាក់ជំពិនមួយចំនួន ជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយ ប្រជាជននៅគ្រប់ជាន់ថ្នាក់ក្រោមរូបភាពដ៏សម្បូរបែបផងដែរ។

 

(រូបថត៖ VNA)


លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តសហការ យ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារព្រំដែន អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវឯកសារ គតិយុត្តស្ដីពីព្រំដែនគោករវាងប្រទេសទាំងពីរ កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ បន្តលើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការនៅសមុទ្រ ជំរុញការពិភាក្សា ចរចាអំពីដំណើរការកំណត់ ដោះស្រាយបញ្ហានៅសមុទ្រឲ្យបានសមហេតុផល; សម្របសម្រួលប្រកបដោយ ប្រសិទ្ធភាពជាមួយអាស៊ានដើម្បីចរចា កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានជាក់ស្ដែង ប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា ចិនគោរពទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពប្រពៃណីជាមួយវៀតណាម ហើយមាន បំណងនិងត្រៀមខ្លួនជាស្រេចរួមជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមបន្ត ពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងដំណើរការកសាងលទ្ធិសង្គមនិយម។ លោក Xi Jinping យល់ស្រប លើការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ពង្រីកកិច្ចសហប្រតិ បត្តិការជាក់ស្ដែងលើបណ្ដាវិស័យ សម្របសម្រួលគ្នានៅតាមវេទិកាពហុភាគី ហើយ ដោះស្រាយបញ្ហានៅសមុទ្រឲ្យបានសមហេតុផល។ ក្រៅពីនោះលោកចាត់ទុកថាក្នុងបរបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ក្រោមរូបភាពដ៏សមស្រប តាមនោះជំរុញការតភ្ជាប់ យុទ្ធសាស្ត្រ បង្កើតឡើងចំណុចលេចធ្លោថ្មីៗក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top