ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម៖ គណៈកម្មាធិការបក្សរដ្ឋាភិបាលត្រូវតែជាគំរូអំពីឆន្ទៈនយោបាយ បញ្ញានិងនវានុវត្តន៍

នាព្រឹកថ្ងៃទី ១៣ ខែតុលា អញ្ជើញថ្លែងមតិដឹកនាំក្នុងមហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលអាណត្តិ ២០២៥-២០៣០ អគ្គលេខាបក្ស លោក តូ ឡឹម បានវាយតម្លៃថា ក្នុងអាណត្តិ ២០២០-២០២៥ គណៈកម្មាធិការបក្សរដ្ឋាភិបាល បានបង្ហាញពី ឬទ្ធានុភាព សាមគ្គីភាព ការច្នៃប្រឌិតនិងការប្តេជ្ញាចិត្តក្នុងការដឹកនាំ ប្រតិបត្តិ មានរបកគំហើញក្នុងសកម្មភាព ហើយបាននូវលទ្ធផលជាក់ស្តែងជាច្រើន គ្រប់ជ្រុងជ្រោយ ជាមួយនឹងការរំលេចលេចធ្លោជាច្រើន។ នេះជាមូលដ្ឋានគ្រឹះ និងជាកម្លាំងជំរុញថ្មី សម្រាប់គណៈកម្មាធិការបក្សរដ្ឋាភិបាលឈានចូលអាណត្តិថ្មី។

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាក្នុងមហាសន្និបាតបក្សរដ្ឋាភិបាលលើកទី ១ អាណត្តិ ២០២៥-២០៣០ (រូបថត៖ VOV)

លោកអគ្គលេខាបក្សបានបញ្ជាក់ថា ប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈប្រវត្តិសាស្ត្រ ជាមួយនឹងប្រតិបត្តិការនៃគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ នេះជាពេលវេលាសម្រាប់វៀតណាមចាប់យកឱកាសតាមរយបញ្ញាវៀតណាម រួមជាមួយនឹងចំណេះដឹងជឿនលឿននៃមនុស្សជាតិ ដោយខិតខំប្រឹងប្រែងសម្រេចនិងរក្សាបាននូវអត្រាកំណើនខ្ពស់ និងនិរន្តរភាព ហើយអនុវត្តដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ។

យោងតាមលោកអគ្គលេខាបក្ស ទំនួលខុសត្រូវដែលត្រូវបានដាក់ចេញសម្រាប់គណៈកម្មាធិការបក្សរដ្ឋាភិបាលគឺធ្ងន់ធ្ងរណាស់ ក្នុងនាមជាកម្លាំងសំខាន់ត្រួសត្រាយក្នុងការរៀបចំការអនុវត្ត ដោយឈរ លើស្មារតី ទាំងអស់ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន;  ច្បាមជាប់ការដឹកនាំរបស់បក្ស ផ្ទៀងស្តាប់ឱ្យបានពេញលេញនិងទាន់ពេលវេលានូវឆន្ទៈ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើតម្រូវការ៣ និងទិសដៅការងារសំខាន់ៗចំនួន៥ របស់គណៈកម្មាធិការបក្សរដ្ឋាភិបាលក្នុងអាណត្តិខាងមុខ ក្នុងនោះមាន តម្រូវការកសាងក្រុមកម្មាភិបាល និងបុគ្គលិកដែលមាន “ទេពកោសល្យ មានចក្ខុវិស័យ មានចរិយាសម្បត្តិ” មានឆន្ទៈនយោបាយរឹងមាំ មានសីលធម៌ច្បាស់លាស់ មានទំនួលខុសត្រូវខ្ពស់ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមនានា។ យោងតាមលោកអគ្គលេខាបក្ស គណៈកម្មាធិការបក្សរដ្ឋាភិបាលត្រូវតែជាគំរូនៃឆន្ទៈនយោបាយ បញ្ញា ការច្នៃប្រឌិត និងក្រមសីលធម៌សេវាសាធារណៈ; ជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ការបង្រួបបង្រួមនៃឆន្ទៈ និងសកម្មភាពក្នុងក្បាលម៉ាស៊ីនរដ្ឋបាលទាំង មូល។

“បន្តកសាងគណៈកម្មាធិការបក្ស និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ឲ្យបានស្អាតស្អំនិងរឹងមាំ។ ត្រូវមានការប្តេជ្ញាចិត្តទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងភាពអវិជ្ជមាន  ដោយប្រើបាវចនាថា "គ្មានតំបន់ងងឹត តំបន់ពណ៌ប្រផេះ" “គ្មានចន្លោះប្រហោង ចំណុចមិនច្បាស់លាស់" "គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង"។ ការកសាងសមាសភាពកម្មាភិបាល និងបក្ខជន ជាពិសេសថ្នាក់ដឹកនាំដែលមានសមត្ថភាពគ្រប់គ្រាន់ និងស្មើភាពភារកិច្ច។ កសាងរដ្ឋាភិបាល "ស្ថាបនាការអភិវឌ្ឍ សុចរិត ធ្វើសកម្មភាពម៉ឺងម៉ាត់ និងបម្រើប្រជាជន"។ ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋាភិបាល គឺជារង្វាស់នៃសមត្ថភាព និងកម្លាំងប្រយុទ្ធរបស់គណៈកម្មាធិការបក្សរដ្ឋាភិបាល”។

លោកអគ្គលេខាបក្សតូ ឡឹមជឿជាក់ថា ដោយមានឆន្ទៈនយោបាយរឹងមាំ ស្មារតីសាមគ្គីភាព ការប្តេជ្ញាចិត្តខ្ពស់ បញ្ញា និងសេចក្តីប្រាថ្នាចង់ស្ទុះឈានទៅមុខ គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងបំពេញយ៉ាងឆ្នើមនូវភារកិច្ចដែលបានប្រគល់ជូន  រួមចំណែកនាំប្រទេសជាតិឆ្ពោះទៅយុគសម័យថ្មីនៃការអភិវឌ្ឍ សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងរឹងមាំឈានឡើងសង្គមនិយម៕


top