ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម៖ ខេត្ត Vinh Long ថ្មីមានធាតុផ្សំទាំងអស់ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី

នាព្រឹកថ្ងៃទី៣ មិថុនា នៅទីក្រុង Ben Tre អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Ben Tre គណៈកម្មាធិការអចិន្ត្រៃយ៍គណៈ កម្មាធិការបក្សខេត្ត Tra Vinh និងគណៈ កម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Vinh Long។
អគ្គលេខាបក្ស លោក តូ ឡឹម ធ្វើជាអធិបតីសម័យប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Ben Tre គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Tra Vinh និងគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Vinh Long (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា ការរួមបញ្ចូលគ្នានៃខេត្តទាំងបីគឺ Vinh Long, Ben Tre និង Tra Vinh គឺជាជម្រើសមានលក្ខណៈទម្លុះទម្ម្លាយ សំដៅរៀបចំរចនាសម្ព័ន្ធអភិវឌ្ឍន៍ឡើងវិញ ក្នុងទិសដៅរួមបញ្ចូលគ្នាប្រកបដោយសមកាលកម្មនិងមានប្រសិទ្ធភាព។

លោកអគ្គលេខាបក្សបានស្នើឱ្យខេត្តទាំងបី កសាងចក្ខុវិស័យអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្ត បន្ទាប់ពីបានរួមបញ្ចូលគ្នា សំដៅកសាងមជ្ឈមណ្ឌលកំណើនថ្មី ជាមួយនឹងការប្រកួតប្រជែងថ្នាក់តំបន់ និងថ្នាក់ជាតិ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍបៃតង ឆ្លាតវៃ ពហុមជ្ឈមណ្ឌល ផ្សារភ្ជាប់ជាមួយ នឹងការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងសមាហរណកម្មអន្តរជាតិ៖“បន្ទាប់ពីបានរួមបញ្ចូលគ្នាមក ខេត្តត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងពីគំរូកំណើនបែបប្រពៃណីទៅជាគំរូអភិវឌ្ឍន៍ដោយផ្អែកលើការច្នៃប្រឌិត សេដ្ឋកិច្ចបៃតង ការតភ្ជាប់ក្នុងតំបន់ និងការផ្លាស់ប្តូរឌីជីថល ស្របតាមតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាពទំនើប និងសមាហរណកម្មស៊ីជម្រៅ។ ការផ្តោតសំខាន់គឺលើការជ្រើសរើស នូវការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ ដោយឈរលើមូលដ្ឋាននៃការទាញយកអត្ថប្រយោជន៍បំពេញបន្ថែមរវាងតំបន់ទាំងបី រួមទាំងកសិកម្មអេកូឡូស៊ីសរីរាង្គដែលផ្សាភ្ជាប់នឹងឧស្សាហកម្មកែច្នៃស៊ីជម្រៅ; សេដ្ឋកិច្ចសមុទ្រ និងថាមពលកកើតឡើងវិញនៅត្រាវិញ; សេវាឡូជីស្ទិច និងការដឹកជញ្ជូនក្នុងតំបន់នៅ Vinh Long; ទេសចរណ៍ធម្មជាតិ វប្បធម៌សហគមន៍នៅ Ben Tre - Vinh Long - Tra Vinh ផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធអេកូតាមដងទន្លេប្រចាំតំបន់ដីសណ្ដទន្លេ Cuu Long។ ជាពិសេសគឺត្រូវពង្រឹងសមត្ថភាពវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដោយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់ផលិតភាព គុណភាព និងការប្រកួតប្រជែង”៕


top