ព័ត៌មាន អគ្គលេខាបក្ស លោកតូ ឡឹម ស្នើរឲ្យអាជីវកម្មអាមេរិកបន្តបង្កើននិងពង្រីកការវិនិយោគនៅវៀតណាម 19/03/2025 នារសៀលថ្ងៃទី ១៨ មីនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយលោក Ted Osius អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ប្រធាននិងជានាយកប្រតិបត្តិនៃ USABC។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករ សម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី; មានបំណងចង់បន្តអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋ អាមេរិកឲ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅថែមទៀត ក្នុងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងការអភិវឌ្ឍ។ លោកអគ្គលេខាបក្សបានស្នើឱ្យ USABC អមដំណើរជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងវិបុលភាពរបស់អាស៊ាន ដែលជាទីផ្សារដ៏ធំ និងមានសក្តានុពលខ្លាំង ហើយក៏ជាឱកាសល្អសម្រាប់សហគ្រាសនៃប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ។លោកអគ្គលេខាបក្ស តូ ឡឹម នទទួលគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយលោក Ted Osius ។ រូបថត៖ VNAលោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសអាមេរិក មកបណ្តាក់ទុននិងធ្វើអាជីវកម្ម; ស្នើឱ្យអង្គភាពអាជីវកម្មអាមេរិកបន្តយកចិត្តទុកដាក់ពង្រឹងនិងពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា៖ បច្ចេកវិទ្យាទើបលេចចេញ សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ឡូជីស្ទិក ជាដើម។រីឯខ្លួនវិញ លោក Ted Osius និងតំណាងអង្គភាពអាជីវកម្មអាមេរិកបានសង្កត់ធ្ងន់ថា នឹងបន្តខិតខំប្រឹងប្រែងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក; អះអាងថានឹងបន្តគាំទ្រនិងរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី៕

នារសៀលថ្ងៃទី ១៨ មីនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយលោក Ted Osius អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ប្រធាននិងជានាយកប្រតិបត្តិនៃ USABC។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករ សម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី; មានបំណងចង់បន្តអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋ អាមេរិកឲ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅថែមទៀត ក្នុងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងការអភិវឌ្ឍ។ លោកអគ្គលេខាបក្សបានស្នើឱ្យ USABC អមដំណើរជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងវិបុលភាពរបស់អាស៊ាន ដែលជាទីផ្សារដ៏ធំ និងមានសក្តានុពលខ្លាំង ហើយក៏ជាឱកាសល្អសម្រាប់សហគ្រាសនៃប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ។លោកអគ្គលេខាបក្ស តូ ឡឹម នទទួលគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយលោក Ted Osius ។ រូបថត៖ VNAលោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសអាមេរិក មកបណ្តាក់ទុននិងធ្វើអាជីវកម្ម; ស្នើឱ្យអង្គភាពអាជីវកម្មអាមេរិកបន្តយកចិត្តទុកដាក់ពង្រឹងនិងពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា៖ បច្ចេកវិទ្យាទើបលេចចេញ សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ឡូជីស្ទិក ជាដើម។រីឯខ្លួនវិញ លោក Ted Osius និងតំណាងអង្គភាពអាជីវកម្មអាមេរិកបានសង្កត់ធ្ងន់ថា នឹងបន្តខិតខំប្រឹងប្រែងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក; អះអាងថានឹងបន្តគាំទ្រនិងរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី៕