ព័ត៌មាន អគ្គលេខាបក្ស លោកតូ ឡឹម រួមជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រទេសនានាចូលរួមពិធីដង្ហែរក្បួនព្យុហយាត្រានៅទីលានក្រហម 10/05/2025 នៅព្រឹកនេះ (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយាអញ្ជើញចូលរួមពិធីក្បួនដង្ហែរព្យុយាត្រា អប អរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (៩ ឧសភា ១៩៤៥-៩ ឧសភា ២០២៥) នៅទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ។ អគ្គលេខាបក្ស លោក តូ ឡឹមគឺជាប្រមុខរដ្ឋមួយរូបក្នុងចំណោមប្រមុខរដ្ឋ និងថ្នាក់ដឹកនាំទាំង ២៩ រូបនៃបណ្តាប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍ដ៏អធឹកអធមនេះរបស់រុស្ស៊ី។ គ្គលេខាបក្ស លោក តូ ឡឹមនិងលោកជំទាវភរិយា អញ្ជើញចូលរួមពិធីក្បួនដង្ហែរព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា (រូបថត៖TTXVN)ចាប់ផ្តើមបើកពិធីក្បួនដង្ហែព្យុហយាត្រាគឺពិធីដង្ហែទង់ជ័យជំនះ និងទង់ជាតិ រុស្ស៊ីឆ្លងកាត់ទីលានក្រហម។ បន្ទាប់មក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានត្រួតពលក្បួនដង្ហែរ ហើយជម្រាបជូនអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី គឺលោកប្រធានាធិបតី Vladimir Putin។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកប្រធានាធិបតី V. Putin បានសង្កត់ធ្ងន់ថា៖ “នៅក្នុងសង្គ្រាមលោកលើកទីពីរ ប្រជាជនពិភពលោកចំនួន ៨០% ត្រូវរងផលប៉ះពាល់។ ការបរាជ័យនៃលទ្ធិហ្វាស៊ីសនិយមក្នុងពិភពលោកគឺដោយ សារតែកម្លាំងរីកចម្រើនជុំវិញពិភពលោក។ យើងសូមកោតសរសើរចំពោះទាហាននៃកងកម្លាំងសម្ព័ន្ធមិត្ត យើងចងចាំនូវទឹកចិត្តស្នេហាជាតិរបស់អតីតយុទ្ធជន ភាពក្លាហានរបស់ពួកគេក្នុងសង្គ្រាមការពារជាតិដ៏មហិមា។ រូបភាពរបស់ពួកគេតែងតែស្ថិតក្នុងដួងចិត្តរបស់យើង និងរស់នៅជារៀងរហូតជាមួយមនុស្សជំនាន់ក្រោយ។ រីករាយថ្ងៃជ័យជំនះ!” ។ អមទៅដោយសំឡេងតន្ត្រីវីរភាព យុទ្ធជន ៦៨ នាក់នៃកងទ័ពប្រជាជន វៀតណាមបានឈានចូលទីលានក្រហម។ នេះជាលើកដំបូងដែលកងទ័ព វៀតណាមបានចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រា បង្កើតរូបភាពដ៏ស្រស់ស្អាតនៃកិច្ចសហប្រតិបត្តិការយោធា និងសាមគ្គីភាពអន្តរជាតិ។ក្បួនដង្ហែព្យុហយាត្រាក៏មានការបង្ហាញឧបករណ៍យោធាទំនើបៗជាច្រើនរបស់ រុស្ស៊ីផងដែរ។បន្ទាប់ពីពិធី ប្រធានាធិបតីរុស្ស៊ី លោក ពូទីន រួមជាមួយអគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំបណ្តាប្រទេស ព្រមទាំងគណៈប្រតិភូដែលចូលរួមក្នុងពិធីនេះ បានអញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនអនាមិក នៅលើទីលានក្រហម។ក្រៅពីរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ីបានប្រារព្ធពិធីដង្ហែទិវាជ័យជំនះក្នុងទីក្រុងជាច្រើនទូទាំងប្រទេស៕

នៅព្រឹកនេះ (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយាអញ្ជើញចូលរួមពិធីក្បួនដង្ហែរព្យុយាត្រា អប អរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (៩ ឧសភា ១៩៤៥-៩ ឧសភា ២០២៥) នៅទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ។ អគ្គលេខាបក្ស លោក តូ ឡឹមគឺជាប្រមុខរដ្ឋមួយរូបក្នុងចំណោមប្រមុខរដ្ឋ និងថ្នាក់ដឹកនាំទាំង ២៩ រូបនៃបណ្តាប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍ដ៏អធឹកអធមនេះរបស់រុស្ស៊ី។ គ្គលេខាបក្ស លោក តូ ឡឹមនិងលោកជំទាវភរិយា អញ្ជើញចូលរួមពិធីក្បួនដង្ហែរព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា (រូបថត៖TTXVN)ចាប់ផ្តើមបើកពិធីក្បួនដង្ហែព្យុហយាត្រាគឺពិធីដង្ហែទង់ជ័យជំនះ និងទង់ជាតិ រុស្ស៊ីឆ្លងកាត់ទីលានក្រហម។ បន្ទាប់មក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានត្រួតពលក្បួនដង្ហែរ ហើយជម្រាបជូនអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី គឺលោកប្រធានាធិបតី Vladimir Putin។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកប្រធានាធិបតី V. Putin បានសង្កត់ធ្ងន់ថា៖ “នៅក្នុងសង្គ្រាមលោកលើកទីពីរ ប្រជាជនពិភពលោកចំនួន ៨០% ត្រូវរងផលប៉ះពាល់។ ការបរាជ័យនៃលទ្ធិហ្វាស៊ីសនិយមក្នុងពិភពលោកគឺដោយ សារតែកម្លាំងរីកចម្រើនជុំវិញពិភពលោក។ យើងសូមកោតសរសើរចំពោះទាហាននៃកងកម្លាំងសម្ព័ន្ធមិត្ត យើងចងចាំនូវទឹកចិត្តស្នេហាជាតិរបស់អតីតយុទ្ធជន ភាពក្លាហានរបស់ពួកគេក្នុងសង្គ្រាមការពារជាតិដ៏មហិមា។ រូបភាពរបស់ពួកគេតែងតែស្ថិតក្នុងដួងចិត្តរបស់យើង និងរស់នៅជារៀងរហូតជាមួយមនុស្សជំនាន់ក្រោយ។ រីករាយថ្ងៃជ័យជំនះ!” ។ អមទៅដោយសំឡេងតន្ត្រីវីរភាព យុទ្ធជន ៦៨ នាក់នៃកងទ័ពប្រជាជន វៀតណាមបានឈានចូលទីលានក្រហម។ នេះជាលើកដំបូងដែលកងទ័ព វៀតណាមបានចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រា បង្កើតរូបភាពដ៏ស្រស់ស្អាតនៃកិច្ចសហប្រតិបត្តិការយោធា និងសាមគ្គីភាពអន្តរជាតិ។ក្បួនដង្ហែព្យុហយាត្រាក៏មានការបង្ហាញឧបករណ៍យោធាទំនើបៗជាច្រើនរបស់ រុស្ស៊ីផងដែរ។បន្ទាប់ពីពិធី ប្រធានាធិបតីរុស្ស៊ី លោក ពូទីន រួមជាមួយអគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំបណ្តាប្រទេស ព្រមទាំងគណៈប្រតិភូដែលចូលរួមក្នុងពិធីនេះ បានអញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនអនាមិក នៅលើទីលានក្រហម។ក្រៅពីរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ីបានប្រារព្ធពិធីដង្ហែទិវាជ័យជំនះក្នុងទីក្រុងជាច្រើនទូទាំងប្រទេស៕