ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ វៀតណាម-ហូជីមិញបានក្លាយទៅជានិមិត្តសញ្ញា

អបអរសាទរខួបលើកទី ៧០ ឆ្នាំ ដែលលោកប្រធានហូជីមិញអញ្ជើញវិល ត្រលប់មករស់នៅនិងធ្វើការនៅវិមានប្រធានរដ្ឋ (១៩៥៤ - ២០២៤) នាព្រឹកថ្ងៃទី ១៥ ខែធ្នូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញ មក អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន នៅផ្ទះ លេខ ៦៧ តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជី មិញ នៅវិមានប្រធានរដ្ឋ នៃរដ្ឋធានីហាណូយ។
លោកអគ្គលេខាបក្ស អញ្ជើញសរសេរចំណាប់អារម្មណ៍នៅឯកន្លែងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងវិមានប្រធានរដ្ឋ (រូបថត៖ VOV)

អញ្ជើញអុជធូប និងសរសេរនូវចំណាប់អារម្មណ៍នៅវិមានអនុស្សាវរីយ៍ លោកអគ្គលេខាបក្ស លោក តូ ឡឹមបានគូសបញ្ជាក់ថា៖ លោកប្រធានហូជីមិញមិនត្រឹមតែជាមោទនភាព របស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងលោកជាអ្នកដែលបានពិភពលោកទាំងមូលគោរពកោតសរសើរទៀតផង។ លំហតំបន់កេរ្តិ៍ដំណែលនេះ គឺជាប្រភពនៃការបំផុសគំនិតមិនចេះចប់ បង្កើតឆន្ទៈ និងជំនឿសម្រាប់ប្រជាជន វៀតណាមគ្រប់ជំនាន់ ទាំងបច្ចុប្បន្នកាលនិងអនាគត។ រាល់អនុស្សាវរីយ៍ រាល់រឿងរ៉ាវអំពីឆ្នាំដែលលោកប្រធានហូជីមិញបានរស់នៅនិងធ្វើការនៅទីនេះ គឺដូចជាសារមួយផ្តាំផ្ញើរទៅកាន់អនាគតកាលគឺ៖ គប្បីរស់នៅនិងរួមចំណែកសក្តិសមចំពោះកេរ្តិ៍ដំណែលដែលលោកប្រធាន បានបន្សល់ទុក

អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលនេះ លោកអគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះការដែលបុគ្គលិកនៃតំបន់ដែលតែង តែមានទំនួលខុសត្រូវក្នុងការថែរក្សានិងលើកកំពស់តម្លៃវត្ថុបុរាណ ក្នុងតំបន់កេរ្ត៍ដំណែល។ វៀតណាម - ហូជីមិញបានក្លាយទៅជានិមិត្តសញ្ញាដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយតំបន់ជាតិពិសេសអំពីលោកប្រធាន ហូជីមិញនៅវិមានប្រធានរដ្ឋគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន ដែលធ្វើឲ្យនិមិត្តសញ្ញានោះកាន់តែមានភាពរស់រវើក និងជិតស្និទ្ធជាមួយប្រជាជនវៀតណាមនិងភ្ញៀវទេសចរអន្តរជាតិ៕


top