ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័កនិងខួបលើកទី ៩៥ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៥) នាយប់ថ្ងៃទី ២៨ ខែមករា (ពោលគឺថ្ងៃទី ២៩ខែទី ១២នៃបុណ្យតេត) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជននៅទីបញ្ជាការកងទ័ពអាកាស ការពារដែនអាកាស (រូបថត៖ VOV)
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ ទីក្រុងហាណូយត្រូវបន្តក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនឡើងវិញ កសាងប្រព័ន្ធនយោបាយប្រកបដោយភាពរលូន ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព; អនុវត្តន៍បានល្អនូវការងាររៀបចំមហាសន្និបាតបក្សនៅគ្រប់លំដាប់ថ្នាក់នៃទីក្រុង; អនុវត្តការងាររៀបចំកម្មាភិបាលឱ្យបានល្អ ធានាគុណភាព បរានុម័ត និងប្រតិបត្តិការតាមច្បាប់។
លោកអគ្គលេខាបក្សជឿជាក់ថា ទីក្រុងហាណូយនឹងបំពេញនិងសម្រេចបានលើសពីគោលដៅដែលបានដាក់ចេញ រួមចំណែកក្នុងការអនុវត្តប្រកប ដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១៣ របស់ប្រទេសជាតិ នាំមកនូវការអភិវឌ្ឍនិងវិបុលភាពសម្បូរបែប ស្ថិរភាពដើម្បីប្រជាជនទទួលបានភាពអរិយ្យធម៌បំផុត និងគ្រប់ប្រការដែលល្អបំផុត។
នាថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្ត និងត្រួតពិនិត្យការងារក្នុងកាតព្វកិច្ចត្រៀមប្រយុទ្ធ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅមជ្ឈមណ្ឌលជាតិសន្តិសុខបណ្តាញ (នាយកដ្ឋានសន្តិសុខបណ្តាញនិងទប់ស្កាត់ឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ក្រសួងនគរបាល) និងមជ្ឈមណ្ឌលបញ្ជាការដ្ឋានកងទ័ពការពារអាកាស - កងទ័ពអាកាស (ក្រសួងការពារប្រទេស)៕