ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយនាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូ

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការមជ្ឈិមបក្សនៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញជួប សន្ទនាជាមួយលោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ)។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលនាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ Lazare Eloundou Assomo (រូបថត៖ Van Hieu/VOV)

នៅឯពិធីទទួលនោះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមជានិច្ចកាលជាដៃគូសកម្ម គួរឱ្យទុកចិត្ត និងតែងតែគាំទ្រយូរណេស្កូ បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងនាមជាសមាជិក នៃស្ថាប័នប្រតិ បត្តិសំខាន់ៗ ក្នុងនោះរួមទាំងគណៈកម្មាធិការបេតិកភណ្ឌពិភព លោកផងដែរ។

លោកអគ្គលេខាបក្សបានស្នើឱ្យអង្គការយូណេស្កូបន្តគាំទ្រ ផ្តល់យោបល់ដើម្បីឯកសារស្តីពីការស្ដារឡើងវិញនូវវិមានគីញ ធៀន និងលំហសំខាន់នៃវិមាន គីញ ធៀន នៃតំបន់បេតិកភណ្ឌពិភពលោកនៃបរមរាជវាំងថាំងឡុង អាចត្រូវបានអង្គការយូណេស្កូអនុម័តឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន; គាំទ្រក្នុងការកសាងឯកសារដើម្បីដាក់តាំងមណ្ឌលកេរដំណែល Co Loa  ជាតំបន់បេតិកភណ្ឌពិភពលោក។

ចំណែកលោក Lazare បានបញ្ជាក់ថា លោកតែងតែរួមដំណើរ គាំទ្រ និងផ្តល់ប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈរបស់យូរណេស្កូសម្រាប់វៀតណាមក្នុងការងារអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌពិភពលោក។ ក្នុងឋានៈជានាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក លោកបានសន្យាថា នឹងខិតខំប្រឹងប្រែងជាមួយវៀតណាមក្នុងការគ្រប់គ្រង អភិរក្ស និងផ្សព្វផ្សាយតំបន់បេតិកភណ្ឌពិភពលោកទាំងប្រាំបីរបស់វៀតណាម ជាពិសេសការស្ដារឡើងវិញនូវវិមាន គីញ ធៀន និងលំហសំខាន់នៃវិមាន គីញ ធៀន នៃតំបន់បេតិកភណ្ឌពិភពលោកនៃបរមរាជវាំងថាំងឡុង៕


top