ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាប្រធានគណៈកម្មការមជ្ឈិម​ដឹក​នាំការ​បំពេញស្ថាប័ននិងច្បាប់

ការិយាល័យនយោបាយទើបបានប្រកាសសេចក្តីសម្រេចលេខ ២៨៨ ស្តីពីការបង្កើតគណៈកម្មការមជ្ឈិមដឹកនាំការបំពេញស្ថាប័ននិងច្បាប់។

តាមនោះ គណៈកម្មការដឹកនាំនឹងស្ថិតក្រោមការិយាល័យនយោបាយ ដោយលោកអគ្គលេខាបក្ស តូ ឡឹម ជាប្រធានគណៈកម្មការ; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជាអនុប្រធានគណៈកម្មការ; ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជាអនុប្រធានគណៈកម្មការ។

អគ្គលេខាបក្ស លោក តូ ឡឹម ។ រូបថត៖ Lam Khanh/TTXVN

មុខងារ ភារកិច្ច សមត្ថកិច្ច របបការងារ និងទំនាក់ទំនងការងាររបស់គណៈកម្មការមជ្ឈិមដឹកនាំការបំពេញស្ថាប័ននិងច្បាប់ ត្រូវអនុវត្តតាមបទប្បញ្ញត្តិរបស់ការិយាល័យនយោបាយ៕


top