ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ Si Pa Phin

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត Dien Bien អគ្គលេខាបក្ស លោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សានិងអនុវិទ្យាល័យ Si Pa Phin ដែលជាឃុំព្រំដែនជួបការលំបាកនៃខេត្ត Dien Bien។
អគ្គលេខាលបក្ស លោកតូ ឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ Si Pa Din

នេះគឺជាគម្រោងដំបូងគេដែលត្រូវបានអនុវត្ត បន្ទាប់ពីការិយាល័យនយោបាយបានអនុម័តគោលនយោបាយវិនិយោគសាងសង់សាលារៀន សម្រាប់ឃុំព្រំដែនទូទាំងប្រទេស; បង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្សនិងរដ្ឋវៀតណាមចំពោះបុព្វហេតុអប់រំនិងបណ្តុះបណ្តាល ជាពិសេសនៅតំបន់ដាច់ស្រយាល  តំបន់ជនជាតិភាគតិច និងតំបន់ព្រំដែន។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ អគ្គលេខាបក្សលោក តូ ឡឹម បានអះអាង ថា បក្ស រដ្ឋ តែងតែចាត់ទុកការអប់រំជាគោលនយោបាយជាតិកំពូល និងជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិ។ អាជ្ញាធរមូលដ្ឋាន និងអង្គការមហាជនត្រូវបន្តយកចិត្តទុកដាក់ចំពោះគ្រួសារដែលមានកូនរៀន លើកទឹកចិត្តប្រជាជនបញ្ជូនកូនទៅសាលារៀន បង្កើតលក្ខណៈងាយស្រួលសម្រាប់ប្អូនៗសិក្សាបានត្រឹមត្រូវ និងត្រូវផ្សារភ្ជាប់ការកសាងសាលារៀនជាមួយការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ បង្រៀនអក្ខរកម្មត្រូវដើរទន្ទឹមគ្នាជាមួយការបង្រៀនមនុស្ស បង្រៀនសីលធម៌មនុស្សធម៌ និងស្រឡាញ់ជាតិមាតុភូមិ និងប្រទេសជាតិ។

នាព្រឹកមិញនេះផងដែរ អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូមជ្ឈិមបានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងរុះរើផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមរបស់គ្រួសារលោក Ly A Chong ភូមិ Nam Chim ឃុំ Na Sang ខេត្ត Dien Bien និងបានជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ១០ នៅតំបន់នោះផងដែរ៕


top