ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទីក្រុង Hue

នាព្រឹកមិញថ្ងៃទី ២ ខែវិច្ឆិកា អគ្គលេខាបក្ស លោក តូ ឡឹម និងក្រុមការងារមជ្ឈិម បានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅក្នុងទីក្រុង Hue ដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ អង្គការ សហជីព និងប្រជាជនទូទាំងប្រទេសតែងតែផ្តោតអារម្មណ៍លើតំបន់ភាគកណ្តាល និងទីក្រុង Hue ដោយមានស្មារតី "ជួយគ្នាទៅវិញទៅមក" (រូបថត៖ Van Hieu/VOV)

យោងតាមស្ថិតិបឋម បច្ចុប្បន្នឃុំនិងសង្កាត់ចំនួន ៨/៤០ នៅក្នុងទីក្រុង Hue នៅតែលិចទឹក ឃុំមួយចំនួនលិចទឹកយ៉ាងខ្លាំង ដូចជា៖ ក្វាងឌៀន ផុងឌិញ សង្កាត់ហ័រចូវ និងភូហូ។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខតំបន់ដែលរងការជន់លិចនៅទីក្រុង Hue (រូបថត៖ Van Hieu/VOV)

អញ្ជើញចុះសួរសុខទុក្ខគ្រួសារនានានៅភូមិ ខួង ផ ដុង ឃុំក្វាងឌៀន អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសតែងតែឆ្ពោះទៅតំបន់ភូមិភាគកណ្តាលនិងទីក្រុង Hue ដោយមានស្មារតី "ជួយទំនុកបំរុងគ្នាទៅវិញទៅមក" ដោយជួយឧបត្ថម្ភនិងចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់លិចទឹក។ កងកម្លាំង ផ្តោតលើការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិឱ្យបានឆាប់រហ័ស ធានាសុវត្ថិភាពអាយុជីវិតប្រជាជន។

នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានប្រគល់ថវិកាចំនួន ១០០ ពាន់លានដុង (៣,៨ លានដុល្លារអាមេរិក) អង្ករចំនួន ២០០ តោនដល់ទីក្រុងហ៊ុយ និងអំណោយចំនួន ៤៥ កញ្ចប់ ដល់គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកជាពិសេស ដែលរងផលប៉ះពាល់ដោយទឹកជំនន់៕ 


top