ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម នឹងអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវរដ្ឋ​ទៅប្រទេសកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ បេឡារុស្ស និងសហព័ន្ធរុស្ស៊ី

អគ្គលេខាបក្ស លោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ បេឡារុស្ស និងសហព័ន្ធរុស្ស៊ី។
អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ ង៉ោ ភួងលី។ រូបថត៖ VOV

ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ០២ ខែឧសភា បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា៖ តបតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Kassym-Jormat Tokaev; ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក Ilham Aliyev; ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស លោក Aleksandr Lukashenko អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋ កាហ្សាក់ស្ថាន សាធារណរដ្ឋអាស៊ែបៃហ្សង់ ធ្វើទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារ (១៩៤៥-២០២៥) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស្ស។ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែឧសភា៕


top