ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស

ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា
អគ្គលេខាបក្ស លោកតូ ឡឹមនិងលោកជំទាវភរិយា (រូបថត៖ VOV)

ក្រសួងការបរទេសនៅថ្ងៃទី ២៦ ខែតុលានេះ បានចេញសេចក្តីប្រកាសឲ្យដឹងថា៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង លោក Keir Starmer, អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា៕


top