ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម ចូលរួមពិធីបើកការតាំងពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត”

ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស នៅរសៀលថ្ងៃទី២៦ ខែធ្នូ នៅឯនាយកដ្ឋានបណ្ណសារ ការិយាល័យមជ្ឈិមបក្ស ទីក្រុងហាណូយ ការិយាល័យមជ្ឈិមបក្ស សម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានរៀបចំពិធីបើកការតាំងពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត”។
អគ្គលេខាបក្សលោក តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានកាត់ខ្សែបូរបើកសម្ពោធការតាំងពិព័រណ៍។ រូបថត៖ Thong Nhat/TTXVN

អគ្គលេខាបក្សលោក តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានកាត់ខ្សែបូរបើកសម្ពោធការតាំងពិព័រណ៍ និងបានទស្សនាកន្លែងតាំងពិព័រណ៍។

ដោយសរសេរលើសៀវភៅកំណត់ត្រានៅឯការតាំងពិព័រណ៌ អគ្គលេខាបក្សលោក តូ ឡឺម បានសម្តែងមោទនភាពក្នុងការទស្សនាការតាំងពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត”។ ឯកសារ រូបភាព និងវត្ថុតាំងដែលបានថែរក្សាយ៉ាងយកចិត្តទុកដាក់ បានរំលឹកឡើងវិញយ៉ាងរស់រវើកអំពីការបង្កើតនិងដំណើរការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងប្រវត្តិសាស្ត្រជាតិ បក្សកុម្មុយនិស្តវៀតណាមតែងតែជាកម្លាំងជួរមុខ ជាទង់របស់វណ្ណៈកម្មករ និងពលករវៀតណាម របស់កម្លាំងជឿនលឿននៅទូទាំងពិភពលោក។ បក្សជានិច្ចកាលប្រកាន់ខ្ជាប់នូវឧត្តមគតិបដិវត្តន៍ ផ្លាស់ប្តូរថ្មីនិងកែទម្រង់ដោយឥតឈប់ឈរ ឲ្យសក្តិសមនឹងបេសកកម្មដឹកនាំប្រជាជននិងប្រទេសជាតិ។ នៅមុនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស ការតាំងពិព័រណ៍នេះ ដូចជាសារក្រើនរំលឹកដ៏ពិសិដ្ឋមួយ៖ ដើម្បីរក្សាជំនឿជាក់ បំផុសសេចក្តីប្រាថ្នា នាំប្រទេសជាតិឱ្យរីកចម្រើនយ៉ាងខ្លាំងក្លា វិបុលភាព សុភមង្គល និងស្ថិតស្ថេជារៀងរហូត ដើម្បីប្រជាជន និងប្រទេសជាតិ៕


top