Tin tức

អគ្គលេខាបក្ស លោក តូ ឡឹម ចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម ទើបបានចុះហត្ថលេខា ចេញផ្សាយសេចក្តីសម្រេច លេខ ៨០ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។

អគ្គលេខាបក្ស លោក តូ ឡឹម។ រូបថត៖ VNA
 

សេចក្តីសម្រេចនេះបានបញ្ជាក់យ៉ាងច្បាស់ថា តម្រូវការសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី ទាមទារឱ្យវប្បធម៌ត្រូវតែត្រួសត្រាយផ្លូវ ជ្រួតជ្រាបសេចក្តីសម្រេចអភិវឌ្ឍន៍នីមួយៗ លើកកម្ពស់តម្លៃមនុស្សសាស្ត្រនិងក្រមសីលធម៌សង្គម។ កសាងនិងអភិវឌ្ឍន៍វប្បធម៌ត្រូវតែក្លាយជាគ្រឹះរឹងមាំ ជាកម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិ  ឆ្ពោះទៅគោលដៅខួបលើកទី ១០០ នៃការបង្កើតបក្ស (១៩៣០-២០៣០) និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (១៩៤៥-២០៤៥); បញ្ជាក់ពីជំហរនិងឋានៈនៃវប្បធម៌វៀតណាម ដែលសក្តិសមជាប្រទេសអភិវឌ្ឍន៍ស្របតាមទិសដៅសង្គមនិយម មានប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលរួមចំណែកយ៉ាងសក្តិសមដល់លំហូរនៃអរិយធម៌មនុស្សជាតិ។

គោលបំណងនៃសេចក្តីសម្រេចនេះនៅឆ្នាំ ២០៣០ គឺជំរុញការកសាងនិងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន ដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ; អភិវឌ្ឍន៍អក្សរសិល្ប៍ និងសិល្បៈស្របតាមប្រវត្តិសាស្ត្រវប្បធម៌របស់ប្រទេសជាតិ និងឋានៈរបស់ប្រទេសក្នុងយុគសម័យថ្មី។ ជំរុញការចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្មអំពីវប្បធម៌ ដើម្បីកសាងប្រទេស វៀតណាមឱ្យក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈក្នុងតំបន់និងពិភពលោក។  ចក្ខុវិស័យសម្រាប់ឆ្នាំ ២០៤៥ គឺកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមសង្គមនិយម ក្នុងនោះមនុស្សជាមជ្ឈមណ្ឌល ជាប្រធានបទ ជាគោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ សេចក្តីសម្រេចនេះអំពាវនាវឱ្យមានការបន្តការត្រិះរិះយ៉ាងខ្លាំងក្លា មានការឯកភាពខ្ពស់អំពីការយល់ដឹងនិងសកម្មភាពសម្រាប់អភិវឌ្ឍវប្បធម៌នៅក្នុងយុគសម័យថ្មី។ ចូលរួមសមាហរណកម្មអន្តរជាតិអំពីវប្បធម៌  លើកកម្ពស់តម្លៃវប្បធម៌វៀតណាម ស្រូប យកលក្ខណៈល្អផូរផងនៃវប្បធម៌មនុស្សជាតិ និងរួមចំណែក បង្កើនអំណាចទន់ជាតិ៕


top