ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញ​ទៅជូន​អំណោយ​ចំពោះជន​មាន​គុណូបការៈ​ជាមួយ​បដិវត្តន៍​នៅទី​ក្រុង​ហាណូយ​


 អគ្គលេខាបក្ស លោក Nguyen Phu Trong  អញ្ជើញជូនអំណោយចំពោះជនមានគុណូបការៈ
ជាមួយបដិវត្តន៍នៅទីក្រុងហាណូយ  (រូបថតៈ Trí Dũng – TTXVN)

នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៧ អគ្គលេខាគណៈ កម្មា ធិការមជ្ឈឹមបក្ស លោក Nguyen Phu Trong បាន​អញ្ជើញទៅ សាកសួរសុខទុក និងជួន​អំណោយ ចំពោះជន​មាន​គុណូបការៈ​នៅមជ្ឈមណ្ឌល​ថែទាំជន​មាន​គុណូបការៈ​នៅទី​ក្រុង​ហាណូយ​។
 
នៅ​ទីនេះ លោកអគ្គលេខាបក្សបានអញ្ជើញសំណេះសំណាលជាមួយវីរៈអ្នកម្តាយ និងអះអាងថា ការ​ងារ​ថែទាំ​ជន​មាន​គុណូបការៈចំពោះបដិវត្តន៍ជានិច្ចកាលត្រូវបានគណៈ កម្មាធិការបក្ស គ្រប់ជាន់ថ្នាក់ អង្គការបក្ស និងរដ្ឋ​អំណាចផ្តោត​សំខាន់ជាពិសេស និងទទួលបានលទ្ធ​ផលគួរឲ្យកត់សម្គាល់។ លោក​អគ្គលេខាបក្ស​ក៏បាន​ក្រើនរំលឹក​ក្រសួងការ​ងារ យុទ្ធជនពិការនិងស​ង្គមកិច្ច គប្បីអនុវត្តបន្ថែម​សកម្មភាពសម្បូ​របែប​ឲ្យបានច្រើន ដើម្បីអនុវត្ត​ការតបស្នង​សង គុណវីរៈយុទ្ធជន ជនមានគុណូបកា​រៈ ចំពោះបដិវត្តន៍លើ​ទូទាំង​ប្រទេស៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top