ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនាទីក្រុង Sentendere នៃប្រទេសហុងគ្រីស

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រីសនោះ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ (តាមម៉ោងតំបន់) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនាទីក្រុង Sentendere ដែលជាទីក្រុងល្បីឈ្មោះខាងវប្បធម៌ សិល្បៈនិងទេសចរណ៍របស់ប្រទេសហុងគ្រីស និងជាទីក្រុងចងសម្ព័ន្ធមិត្តជាមួយទីក្រុង Hoi An នៃប្រទេសវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Sentendere (រូបថតៈ Tri Dung/TTXVN)

អភិបាលទីក្រុង Sentendere លោក Verseghi-Nagy Miklos បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនិច្ច​របស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសវៀតណាមដែលបាន​មកទស្សនាទីក្រុងលើកនេះ។  អភិបាលក្រុង  លោក Verseghi Nagy Miklos បានសម្តែងជំនឿទុកចិត្តថា ដំណើរទស្សនកិច្ចនៅហុងគ្រីសរបស់អគ្គលេខាបក្ស Nguyen Phu Trong នឹងរួមចំណែកក្នុងការជម្រុញទំនាក់ទំ​នង​រវាងប្រទេសទាំងពីរ ក្នុងនោះមានទាំងទំនាក់ទំនងរវាងទីក្រុង Sentendere ជាមួយទីក្រុង Hoi An និងបណ្ដាទីក្រុងផ្សេងៗទៀតនៃប្រទេសវៀតណាមតែម្តង។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថាវៀតណាមនិង ហុងគ្រីសមានទំនាក់ទំនងមិត្តភាពជា​ប្រពៃណីនិងកិច្ចសហប្រតិបត្តិការអស់រយៈពេល ៧០ ឆ្នាំហើយ។ វៀតណាមចងចាំនិងដឹងគុណជានិច្ចចំពោះការ​ជួយឧបត្ថម្ភយ៉ាងថ្លៃថ្លាប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋនិងប្រជាជនហុងគ្រីសចំពោះកិច្ចការការពារ និង កសាង​ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនៅហុងគ្រីសលើកនេះរបស់គណៈប្រតិភូវៀតណាមក្នុងបំណងជម្រុញ​និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងនោះមានការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការ​រវាងតំបន់នានានៃប្រទេសទាំងពីរផងដែរ។

អភិបាលទីក្រុង Sentendere អញ្ជើញទទួលស្វាគមន៍លោកអគ្គលេខាបក្សវៀតណាមយ៉ាងកក់ក្តៅបំផុត

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្វាគមន៍និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុង Sentendere និងទីក្រុង Hoi An នៃប្រទេសវៀតណាមនិងសង្ឃឹមថា នាពេលខាងមុខ តំបន់ទាំងពីរនេះនឹងបន្តជម្រុញ​កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងនោះមានការចែករំលែកបទពិសោធន៍នៃការ​អភិរក្ស បេតិកភណ្ឌធម្មជាតិ ជាពិសេស រួមបញ្ចូលគ្នានូវការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ធ្វើអាជីវកម្មទេសចរដើម្បីរួមចំណែកជាក់ស្តែងក្នុងការបង្រួបបង្រួមនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃ​ប្រទេសទាំងពីរ វៀត ណាមនិងហុងគ្រីស។

ដោយមានការអមដំណើររបស់អភិបាលក្រុង Sentendere អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនកិច្ច នៅវិថីបុរាណ ស្វែងយល់អំពីប្រវត្តិសាស្រ្តនិងវប្បធម៌របស់វិថីនេះ រួមទាំងសំណេះសំណាលជាមួយប្រជាជននៅទីនេះផងដែរ។ លោកក៏បានទិញវត្ថុអនុស្សាវរីយ៍បែបប្រពៃណីដែលជាស្នាដៃរបស់ប្រជាជននៃទី​ក្រុង​ Sentendere តែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top