ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា


 
អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក នៃ ប៉េណា
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យកណ្តាល គណៈបក្សប្រជាជនកម្ពុជា
និងជាអនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា 

នារសៀលថ្ងៃ​ទី១០ ខែសីហា ឆ្នាំ​២០១៧ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ​និស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញទទួល​ជួបជាមួយលោក នៃ ប៉េណា សមាជិកគណៈកម្មាធិ​ការអចិន្ត្រៃយ៍ ប្រធាន​គណៈ​កម្មាធិការត្រួតពិនិត្យកណ្តាល គណៈបក្សប្រជាជ​នកម្ពុជា និងជាអនុប្រធាន​ទី១ ព្រឹទ្ធស​ភាក​ម្ពុជា​ ដែលកំ​ពុងបំពេញ ទស្សនកិច្ចជាផ្លូវកា​រនៅវៀត​ណាម។ នៅទីនេះ លោក N​guyen Phu Trong បាន​សំដែង​ជំនឿ​ជាក់​ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​របស់​ព្រះមហាក្សត្រ របស់ព្រឹទ្ធសភា រដ្ឋ​សភានិងរាជរដ្ឋាភិបាល​កម្ពុជា ប្រជា​ជន​កម្ពុជា​បន្តដណ្ដើមបាន​សមិទ្ធិដ៏ធំធេងជាច្រើ​ន​ទៀត ក្នុងបុព្វហេតុកសាងប្រទេស​កម្ពុជា​សន្តិភាព ឯករាជ្យ​ ប្រជាធិបតេយ្យនិងរីកចម្រើន។ លោកអ​គ្គលេខាបក្សអះអាងថា វៀតណាមជានិច្ច​កាល​គោរព និង​ផ្ដល់​អាទិភាពចម្បង​សំរាប់ការពង្រឹង និងពង្រីកទំនាក់ទំនងជិតខាងដ៏ល្អប្រសើរ​ មិត្តភាពប្រពៃណី កិច្ច​សហប្រតិ​បត្តិការលើគ្រប់​វិស័យ និរន្តរភាពយូរ​អង្វែងរវាងវៀតណាមនិ​ង​កម្ពុជា៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top