ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបសមមិត្ត Luu Ninh លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន (រូបថត៖ Tri Dung/TTXVN)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងនូវក្តីរីករាយចំពោះការវិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរនាពេលថ្មីៗនេះ ក្នុងនោះទំនាក់ទំនងរវាងខេត្ត Guangxi និងតំបន់ព្រំដែនវៀតណាម មានការអភិវឌ្ឍជាវិជ្ជមានមួយចំនួន បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស ក្នុងខែតុលាឆ្នាំ ២០២២។ លោកអគ្គលេខាបក្សបានស្នើរឲ្យ ខេត្ត Guangxi និងខេត្តជាប់ព្រំដែនវៀតណាម ពង្រីកស្មារតីឈានមុខក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដាក់ពង្រាយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរ ណ៍ សន្តិសុខ-ការពារជាតិ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន រួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាព។

ចំណែកឯលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi លោក Liu Ninh បានអះអាងថា   Guangxi នឹងបន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយមូលដ្ឋាននានារបស់វៀតណាម ដើម្បីក្តាប់ជាប់ និងអនុវត្តន៍បានយ៉ាងល្អនូវការយល់ឃើញរួម និងកិច្ចព្រមព្រៀងសំខាន់រវាងអគ្គលេខាបក្សនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ រួមគ្នាកសាងព្រំដែនប្រកបដោយគុណភាពខ្ពស់ សន្តិភាព និងមិត្តភាព៕


top