ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុរបស់ការិយាល័យនយោបាយនិងចេញផ្សាយសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍រដ្ឋធានីហាណូយ

នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយដើម្បីផ្តល់យោបល់លើគម្រោងបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១១-NQ/TW របស់ការិយាល័យនយោបាយនីតិកាលទី ១១ ស្តីពី ទិសដៅនិងភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីហាណូយ ដំណាក់កាល ២០១១-២០២០។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងបិទកិច្ចប្រជុំ (រូបថត៖ Tri Dung/TTXVN)  

អញ្ជើញមានប្រសាសន៍ដឹងនាំកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានកត់សម្គាល់ថា បក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយត្រូវយល់ដឹងឲ្យបានច្បាស់អំពីតួនាទីនិងឋានៈរបស់រដ្ឋធានីដ៏មានសារៈសំខាន់ជាពិសេសនេះ។ សម្រាប់រាល់មតិដែលយល់ព្រមធ្វើវិសោធនកម្មច្បាប់រដ្ឋធានីទាំងស្រុង អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឈរលើមូលដ្ឋាននៃការចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍរដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ របស់ការិយាល័យនយោបាយ ច្បាប់រដ្ឋធានី ត្រូវប្រកាន់ខ្ជាប់នូវស្មារតីនៃសេចក្តីសម្រេចថ្មី ទទួលមរតកនូវខ្លឹមសារពាក់ព័ន្ធនៃច្បាប់បច្ចុប្បន្ន និងបន្ថែមបទប្បញ្ញត្តិថ្មី ដើម្បីកែសម្រួលអ្វីៗដែលកើតឡើងក្នុងការអនុវត្តជាក់ស្តែង ក្នុងគោលបំណងអនុវត្តន៍ឲ្យបានល្អបំផុត៕


top