ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើជាមួយក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនានិងជួបពិភាក្សាការងារជាមួយគណកម្មការបក្សនិងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាមស្តីពីលទ្ធផលអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស រួមទាំងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០១៨​ និងបណ្តាឆ្នាំបន្តបន្ទាប់។


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី

បន្ទាប់ពីបានផ្ទៀងស្តាប់នូវរបាយការណ៍របស់គណកម្មការបក្សនិងមតិយោបល់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​នានានោះ អគ្គលេខាបក្ស  លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មមានតួនាទីសំខាន់ជួរមុខក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម ជម្រុញឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម អភិវឌ្ឍន៍ប្រទេសជាតិប្រកនដោយឆាប់រហ័សនិងចីរភាព។

នៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្តាប់ជាប់នូវគោលមាគ៌ាទស្សនៈនិងគោលនយោបាយមានចរិតលក្ខណៈយុទ្ធសាស្ត្ររបស់បក្ស ម្ចាស់ការធ្វើសេនាធិការ ស្វិត​ស្វាញនឹងគោលដៅឯករាជ្យ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ កសាងសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top