ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន

ក្នុងកិច្ចប្រជុំ ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានវាយតម្លៃថា នាពេលខាងមុខ វៀតណាមនឹងបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ (រូបថត៖ Tri Dung/TTXVN)  
  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Tri Dung/TTXVN)  

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានបើកកិច្ចប្រជុំពិភាក្សាលើបញ្ហាលេចធ្លោរបស់ប្រទេសជាតិ ស្ថានភាពអន្តរជាតិក្នុងត្រីមាសទី ២ និងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ ក៏ដូចជាភារកិច្ចសំខាន់ៗ នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំ ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានវាយតម្លៃថា នាពេលខាងមុខ វៀតណាមនឹងបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ ហើយស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវជ្រួតជ្រាប ផ្សព្វផ្សាយនិងអនុវត្តន៍ឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នៃសន្និសីទលើកទី ៥ គណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី XIII។ ទន្ទឹមជាមួយគ្នានោះ អនុវត្តឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព ជាក់ស្តែង និងទូលំទូលាយ កម្មវិធីគោលដៅជាតិចំនួន៣; កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកម្មវិធីបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ (២០២២-២០២៣)  រួមទាំងរាល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគោលនយោបាយវិនិយោគលើគម្រោងផ្លូវល្បឿនលឿន... ជាដើម។

ជាងនេះទៅទៀត ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយនៃការបើកទូលាយទំនាក់ទំនងកិច្ច ការបរទេស; តាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៃស្ថានភាពអន្តរជាតិ និងតំបន់ ដើម្បីមានផែន ការសមស្រប ដោយធានាផលប្រយោជន៍ខ្ពស់បំផុត និងសន្តិសុខជាតិរបស់វៀតណាម សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕


top