ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការ មជ្ឈិមទទួលបន្ទុកការងារប្រឆាំងអំពើពុករលួយ

ក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏លេចធ្លោ យ៉ាងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានក្នុងរយៈពេលកន្លងមក។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងដឹកនាំកិច្ចប្រជុំ (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិ ការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈឹមទទួលបន្ទុក ការប្រឆាំងអំពើពុករលួយ និងប្រឆាំងភាពអវិជ្ជមាន បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។ ក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏លេចធ្លោ យ៉ាងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានក្នុងរយៈពេលកន្លងមក។

អគ្គលេខាបក្សលោក Nguyen Phu Trong ក៏បានស្នើឱ្យការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន គឺត្រូវធ្វើឱ្យបានខ្លាំងក្លា និងព្រមៗគ្នានាពេលខាងមុខ ពង្រឹងការត្រួតពិនិត្យ   និងសវនកម្ម ដើម្បីរកឱ្យឃើញនូវអំពើពុករលួយ   ដោះស្រាយការរំលោភបំពានតាមទស្សនៈដែល  គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនថានោះជានរណា។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស និងស្ថាប័នមុខងារបន្តជំរុញទៅមុខដោយម៉ឺងម៉ាត់  មិនឈប់ឈរ   ដោយមានការតាំងចិត្តខ្ពស់ មានសកម្មភាពខ្លាំងក្លា  ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និង ភាពអវិជ្ជមាន៕


top