ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម

នាព្រឹកថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម។
 

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ


អញ្ជើញថ្លែងក្នុងសន្និសីទបូកសរុបអាណត្តិ ២០១៦-២០២១ នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម អគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ រយៈពេល ៥ ឆ្នាំកន្លងមក ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមមានការផ្លាស់ប្តូរ ដោយឥតឈប់ឈរ ដោយសម្រេចបានសមិទ្ធគួរឲ្យកត់សម្គាល់។ ជាមួយគ្នានោះ បំពេញយ៉ាងល្អនូវភារកិច្ច ដែលបានប្រគល់ជូន រួមចំណែកចូលក្នុងជោគ ជ័យរួមរបស់បក្សនិងប្រទេសជាតិ។ ដោយផ្តោតទៅលើ ទិសដៅការងាររបស់ក្រុមប្រឹក្សានាអាណត្តិខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖  “ក្រុមប្រឹក្សាចាំបាច់ត្រូវខិតខំប្រឹងប្រែងឲ្យបានច្រើនថែមទៀត ដើម្បីកសាងប្រព័ន្ធនៃទ្រឹស្តីជាក់ស្តែងបែបវិទ្យាសាស្ត្រ មានលក្ខណៈតស៊ូប្រយុទ្ធ មានការបញ្ចុះបញ្ចូលខ្ពស់ ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពក្នុងការតស៊ូសតិអារម្មណ៍ទ្រឹស្តីជាមួយកម្លាំងអរិភាពប្រតិកិរិយាក្បត់ជាតិដែលបាននិងកំពុងនៅតែកើតឡើងយ៉ាងខ្លាំងក្លា”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 


top