ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន

ក្នុងឱកាសនេះ អញ្ជើញបទសម្ភាសន៍ជាមួយសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើគ្រប់វិស័យ និងជាព្រឹត្តិការណ៍សំខាន់ជាពិសេសសម្រាប់ប្រទេសទាំងពីរ។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ Van Diep/TTXVN)  

នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២​អគ្គលេខាបក្សលោក Nguyen Phu Trong និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ៣០ តុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping។

ក្នុងឱកាសនេះ អញ្ជើញបទសម្ភាសន៍ជាមួយសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើគ្រប់វិស័យ និងជាព្រឹត្តិការណ៍សំខាន់ជាពិសេសសម្រាប់ប្រទេសទាំងពីរ។ ក្នុងបរិបទបច្ចុប្បន្ននៃពិភពលោក និងប្រទេសនីមួយៗ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនលើកនេះ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិនក្នុងដំណាក់កាលថ្មី; រួមចំណែកបង្កើតមូលដ្ឋាននយោបាយរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ ជាពិសេស បង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងល្អជាមួយបក្ស រដ្ឋ និងប្រជាជនចិន។ ដំណើរទស្សនកិច្ចនេះក៏មានគោលបំណង អនុវត្តន៍គោលមាគ៌ាការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម  ពិពិធកម្ម ម្ចាស់កា និងចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។ វៀតណាមជាមិត្ត ជាដៃគូគួរឱ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមចំនួន ១៣ ចំណុច រួមទាំងខ្លឹមសារយុទ្ធសាស្ត្រ ដើម្បីដឹកនាំការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរលើគ្រប់វិស័យនាពេលខាងមុខ។ ក្នុងឱកាសនេះ ក្រសួង សាខា និងមូលដ្ឋាននៃភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យចំនួន ១៣។ នេះជាមូលដ្ឋាន និងជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួង សាខា និងមូលដ្ឋាននៃប្រទេសទាំងពីរ  ធ្វើកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពក្នុងឆ្នាំបន្តបន្ទាប់ទៀត។

លោករដ្ឋមន្ត្រី Bui Thanh Son បានលើកឡើងថា ដើម្បីអនុវត្តន៍បានល្អនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនេះ នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយលើទិដ្ឋភាពផ្សេងៗ រួមទាំងការរក្សាទំនាក់ទំនងថ្នាក់ខ្ពស់និងគ្រប់ជាន់ថ្នាក់ជាប្រចាំ; និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងវិស័យផ្សេងៗទៀត គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឱ្យបានសមស្រប រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត និងក្នុងតំបន់ ...។ លោករដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា ទំនាក់ទំនងមិត្តភាពអ្នកជិតខាងមិត្តភាព និងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងពេលខាងមុខនេះ៕


top