ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួល​ជួបជា​មួយ​សហគ្រាស​វៀត​ណាម​និង​មីយ៉ាន់ម៉ា​


 អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
បានអញ្ជើញជួបប្រាស្រ័យជាមួយ តំណាងសហគ្រាសជួរមុខរបស់វៀតណាមនិងមីយ៉ាន់ម៉ា (រូបថតៈ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋសហភាព​ មីយ៉ាន់ម៉ា ​នាព្រឹកថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៧ នៅ​ទីក្រុងយ៉ានហ្គ​ន អគ្គលេខាគ​ណៈកម្មាធិការមជ្ឈឹ​មបក្ស កុម្មុយ​និស្តវៀត​ណាម លោក Nguyen Phu Trong បាន​អញ្ជើញជួប​ប្រាស្រ័យ​ជាមួយ តំណាងសហគ្រាសជួរមុខរ​បស់វៀតណាម​និងមីយ៉ាន់ម៉ា។ 

អញ្ជើញ​ចូលរួមនិងថ្លែងមតិក្នុង​ជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិ​ងជារដ្ឋមន្ត្រីការ​ បរទេសវៀត​ណាម​ លោក Pham​ Binh Minh បានលើកច្បា​ស់​ថា ដំណើរទ​ស្សនកិច្ច ថ្នាក់​រដ្ឋនៅមីយ៉ាន់ម៉ា​លើក​នេះ របស់​អគ្គលេខាបក្ស លោក ​Nguyen Phu Trong គឺ ទទួ​លបានជោគ​ជ័យយ៉ាងត្រចះត្រ​ចង់។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើត​ទំនាក់​ទំនង​ ដៃគូស​ហប្រតិបត្តិការលើគ្រប់វិស័​យ នាំទំនាក់​ទំនងនេះឡើ​ងកំ​ពស់ថ្មី បង្កើត​ឱកាស ថ្មីសម្រាប់​ជម្រុញ​ទំនាក់​ទំនង​វៀតណាម - មីយ៉ាន់ម៉ា ឲ្យអភិវឌ្ឍន៍ពេ​ញលេញជាង​។ លោ​ក Pham Binh Minh មាន​បំណង​ថា មីយ៉ាន់ម៉ា​នៅបន្តកែ​លំអបរិ​យាកាសវិនិ​ យោគ បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគ្រាស​វៀត​ណាម​ធ្វើការ​វិនិយោគ​នៅ មីយ៉ាន់​ម៉ា។

​​នៅក្នុងជំនួបនេះ សហគ្រាសនៃប្រទេសទាំ​ងពីរ បានសន្យា នឹង​ខិតខំប្រឹង ប្រែង​ថែមទៀត រួម​ចំណែក​ជម្រុញ​ទំនាក់​ទំនងសហប្រតិបត្តិកា​រសេដ្ឋកិច្ច​ ពាណិជ្ជ កម្ម​ វិនិយោគ និង​អនុវត្ត​ជាក់​ស្តែង​រាល់កិច្ច​ព្រម​ព្រៀង​ទទួល​បាន​ រវាងថ្នាក់​ដឹកនាំនៃ ប្រទេសទាំង​ពីរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top