ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonió Guterres

នារសៀលថ្ងៃទី ២១ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក Antonió Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកអគ្គលេខាធិការ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonió Guterres។ (រូបថត៖ VNA)
 

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់របស់អង្គការសហប្រជាជាតិក្នុងជីវភាពអន្តរជាតិ ហើយបានបញ្ជាក់ថា វៀតណាមចាត់ទុកអង្គការសហប្រជាជាតិជាដៃគូអន្តរជាតិដ៏សំខាន់ ហើយកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ វៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មទំនាក់ទំនងកិច្ចបរទេស; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonió Guterres បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ជាប្រទេសដែលលោកតែងតែកោតសរសើរ; វាយតំលៃខ្ពស់ចំពោះការសន្យា និងការគាំទ្ររបស់វៀតណាមចំពោះពហុភាគីនិយម និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមជានិច្ចកាលបង្ហាញជំហរជាគោលការណ៍លើបញ្ហាពាក់ព័ន្ធដល់ការរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយវៀតណាមក៏បានសហការយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិនានា ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខមិនប្រពៃណីកាន់តែធ្ងន់ធ្ងផងដែរ។

លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ជាពិសេស ហើយសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីយ៉ាងសកម្ម ក៏ដូចជាជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ព្រមទាំងមានគោលនយោបាយ និងវិធានការដើម្បីបន្តពង្រីកតួនាទីឈានមុខគេក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ អង្គការសហប្រជាជាតិនឹងបន្តសហប្រតិបត្តិការយ៉ាងសកម្មនិងជិតស្និទ្ធជាមួយវៀតណាម។

នាយប់ថ្ងៃទី ២១ តុលា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonió Guterres បានអញ្ជើញជាសហអធិបតីក្នុងពិធីរំលឹកខួប ៤៥ឆ្នាំនៃ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ៕


top