ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ៖ វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន

ក្នុងឱកាសចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី១១ រវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម លោក ង្វៀន សួន ថាំង បានអញ្ជើញចូលជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត។
ប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម លោក ង្វៀន សួន ថាំង ចូលជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត។ រូបថត៖ VOV

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានស្នើថា ភាគីទាំងពីរបន្តបង្កើនការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរប្រធានបទដែលចាប់អារម្មណ៍ទៅវិញទៅមក ដើម្បីបញ្ជាក់បន្ថែមអំពីបញ្ហាសំខាន់ៗ  ដែលត្រូវបានដាក់នៅចំពោះមុខសម្រាប់ប្រទេសទាំងពីរក្នុងបរិបទបច្ចុប្បន្ន។

រីឯខ្លួនវិញ ប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម លោក ង្វៀន សួន ថាំងបានអះអាងថា បក្សទាំងពីរនិយាយរួម និងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមនៃបក្សទាំងពីរនិយាយដោយឡែក នឹងបន្តសហការយ៉ាងជិតស្និទ្ធ , ពង្រឹងការផ្លាស់ប្តូរព័ត៌មានទ្រឹស្តី ចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវទ្រឹស្តី   រួមចំណែកដល់ការអនុវត្តជោគជ័យនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗ ព្រមទាំងត្រៀមរៀបចំមហាសន្និបាតគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងមហាសន្និបាតលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ៕


top