ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត នឹង​អញ្ជើញ​មក​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋនៅវៀតណាម

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១០-១៣កញ្ញា។
លោកអគ្គលេខាបក្ស និង​ជាប្រធានរដ្ឋ To Lam ប្រគល់រថយន្ត Vinfast VF9 ដល់លោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត។ រូបថត៖ Nhan Sang-VNA

យោងតាមសេចក្តីប្រកាសនាថ្ងៃទី ៥ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម បានឲ្យដឹងថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១០-១៣កញ្ញា។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង តបតាមសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam និងលោកជំទាវ៕


top