ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីអៀរឡង់ លោក Michael Higgins

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអៀរឡង់ លោក Michael Higgins អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅអៀរឡង់ពីថ្ងៃទី១ដល់ទី៣តុលា។

ប្រធានាធិបតីអៀរឡង់ លោក Michael Higgins អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម

កាលពីព្រឹកថ្ងៃទី ២ ខែតុលា (ម៉ោងក្នុងស្រុក) បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមាន ប្រធានាធិបតី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតី អៀរឡង់លោក Michael Higgins បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាការងាររវាង គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាង ថា វៀតណាមគោរពការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ អៀរឡង់លើវិស័យជាច្រើន; មានបំណងថា អៀរឡង់នឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ វៀតណាមក្នុងវិស័យអាទិភាពដូចជា៖ កំណើនបៃតង ការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ការការពារបរិស្ថាន បច្ចេកវិទ្យាព័ត៌មាន ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ និងអនុវត្តន៍យ៉ាងសកម្មនូវយន្តការសហ ប្រតិបត្តិការដែលមានស្រាប់។
អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវទាញយកផលប្រយោជន៍នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ជំរុញការតភ្ជាប់ពាណិជ្ជកម្ម - វិនិយោគ និងជួយឧបត្ថម្ភសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ; ខិតខំបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឲ្យឡើងដល់ ៥ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៦។ប្រធានាធិបតីអៀរឡង់ បានកត់សម្គាល់សំណើរបស់វៀតណាមក្នុងការពន្លឿនដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ហើយមានបំណងចង់ឲ្យ វៀតណាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញកសិផល និងម្ហូបអាហារ ប្រកបដោយគុណភាពខ្ពស់ពីអៀរឡង់។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រួម ចំណែកលើកកំពស់គុណភាពនៃការបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ និងជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍នៅវៀត ណាម។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ សិល្បៈ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុង ការរស់នៅ និងធ្វើការ រួមចំណែកដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់គ្នា ទៅវិញទៅមក និងលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់សម្រាប់ទំនាក់ទំនងមិត្តភាពនៃប្រទេស ទាំងពីរ។
ក្នុងក្របខណ្ឌនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅអំពីបញ្ហា សន្តិសុខក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាស្ថានភាពនៅអ៊ុយក្រែន មជ្ឈិមបូព៌ា ... ដោយអំពាវនាវឱ្យភាគីទាំងអស់ការពារជនស៊ីវិល ធ្វើការសន្ទនា ដោះ ស្រាយ ជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ; ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុ ភាគីលើវិស័យជាច្រើនដូចជា ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ការប្រែប្រួល អាកាសធាតុ សន្តិសុខស្បៀង ការធានាខ្សែសង្វាក់ផ្គត់ផ្គង់... ភាគីទាំងពីរគាំទ្រគោល ជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងបញ្ហាសមុទ្រខាងកើត ទាក់ ទងនឹងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុង តំបន់ និងដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជា ពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

top