ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញផ្ញើរលិខិតជូនពរផ្នែកអប់រំក្នុងឱកាសបើកឆ្នាំសិក្សាថ្មី

​នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន​អញ្ជើញ​ផ្ញើ​រលិ​ខិត​ជូន​ពរចំពោះផ្នែកអប់រំ ឪពុកម្ដាយនិងសិស្សា នុសិស្សនិងនិស្សិតក្នុងឱកាសបើកឆ្នាំសិក្សាថ្មី២០១៩-២០២០។
 
ក្នុងលិ​ខិត លោក Nguyen Phu Trong បានកោតសរសើររាល់កិច្ចខិតខំប្រឹង ប្រែង​រប​ស់​ផ្នែក​អប់​រំ​ទាំង​មូល​ក្នុង​ឆ្នាំ​សិក្សា២​០១៨-២០១៩ ហើយវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបង្រៀននិងការរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងទៅ ដែល​ក្នុង នោះមានការដែលក្រុមសិស្សានុសិស្សនិងនិស្សិតវៀតណាមចូលរួមការប្រឡង អូឡាំពិក​អន្តរជាតិ​ដោយស​ម្រេច​បាន​ស្នាដៃខ្ពស់​។
 
ក្នុង​ឆ្នាំសិក្សាថ្មី២០១៩-២០២០ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើ អោយ​ផ្នែកអប់​រំបន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាពនូវ​គោលមាគ៌ានានារបស់បក្ស គោលនយោបាយនិងច្បាប់​របស់រដ្ឋស្ដីពីការអប់រំនិងបណ្ដុះប​ណ្ដាល។ ទន្ទឹម​នឹង នោះ បង្កើនការអប់រំប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌របស់ប្រជាជាតិ សីលធម៌ របៀបរស់នៅ និង​ឧត្តមគតិ​បដិវត្តន៍សម្រាប់សិស្សានុសិស្សនិងនិស្សិត ព្រមទាំង កសាងបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព ស្អាតស្អំ និង​ស្និទ្ធស្នាល ផងដែរ។
 
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong មានគោលបំណងថា លោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រង និងពលករ​ទាំងអស់គ្នានៃផ្នែកអប់រំជានិច្ច កាលមានការជក់ចិត្តនឹងអាជីព ដោយបន្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ព្រមទាំង​មាន គោលបំណងចង់អោយក្មួយៗសិស្សានុសិស្សនិងនិស្សិតបន្តពង្រីកប្រពៃណី ឧស្សាហ៍​ព្យាយាម​សិក្សា​រៀន​សូត្រ​ គោរពរាប់អានគ្រូបង្រៀន ក៏ដូចជាដណ្ដើម បានស្នាដៃជាច្រើនថែមទៀតក្នុងឆ្នាំសិក្សាថ្មីផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top