ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួប រដ្ឋមន្រ្តីថាមពលនិងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម


 អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួលជួបរដ្ឋមន្រ្តីថាមពល និងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Suhail Mohamed Faraj Al Mazrouei (រូបថត៖ TTXVN)
 

 នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ​ អគ្គលេខាបក្ស ​ប្រធានរដ្ឋ វៀតណាម​លោក Nguyen Phu Trong បាន​អញ្ជើញទទួលជួប​រដ្ឋមន្រ្តី​ថាមពល និងឧស្សាហកម្មអេមីរ៉ាត​អារ៉ាប់រួម (UAE) លោក Suhail Mohamed Faraj Al Mazrouei ដែលក្នុងមកបំពេញទស្សនកិច្ច​ការងារនៅវៀតណាម។

នៅ​ក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាម គោរព​ទំនាក់​ទំនង​មិត្ត​ភាព​ដ៏ល្អ​ប្រសើរ​ កិច្ចសហប្រតិបតិ្តការគ្រប់វិស័យជាមួយ UAE ដែលជាដៃគូជួរមុខរបស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា ដែល​ក្នុង​នោះកិច្ច សហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគនិង​ថាមពលកំពុងជាចំណុចលេចធ្លោ​ បំផុត។​

​ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ច​សហប្រតិបតិ្តការទ្វេភាគីនាពេលខាង មុខ លោក Nguyen Phu Trong បាន​ចាត់ទុកថា​ ភាគីទាំងពីរអាចស្រា​វជ្រាវបើក ទូលាយកិច្ច​សហប្រតិ​បតិ្តការ​លើវិស័យ​ពោរពេញ​ទៅដោយ​សក្ដានុភាព​ដូច​ជា សេវាកម្មហិរញ្ញវត្ថុ ដម្លើងនិងជួ​សជុលនាវាសមុទ្រ តម្បាញកាត់ដេ ​ស្បែក​ជើង កែច្នៃ​ចំណីអា​ហារ និង​ផលិតកម្មកសិកម្ម ជាដើម។​

​ជាការឆ្លើយតប រដ្ឋមន្រ្តីថាមពលនិងឧស្សាហកម្ម UAE លោក Suhail Mohamed Faraj Al Mazrouei បាន​ប្រគល់​លិខិត​របស់​ប្រធានាធិបតី​ UAE លោក Sheikh Khalifa bin Zayed Al Nahyan​ ដែល​អញ្ជើញ​អគ្គលេខា​បក្ស​ ប្រធាន​រដ្ឋ វៀតណាមលោក Nguyen Phu Trong ទៅបំពេញទស្សនកិ​ច្ចជាផ្លូវ​ការ​នៅ UAE និងចូល​រួម​កិច្ច​ប្រជុំ​ថាមពល​ពិភពលោកលើកទី២៤ ដែលត្រូវបានរៀបចំឡើ​ង នាខែកញ្ញាឆ្នាំ២០១៩នៅ A​bu Dhabi UAE។ រដ្ឋមន្រ្តី​លោក Al Mazrouei ក៏បាន ជម្រាបជូនលោកអគ្គលេខា​បក្ស ប្រធានរដ្ឋវៀត​ណាម ពីលទ្ធផល​នៃជំនួប​ចរចា ជាមួយ​រដ្ឋមន្រ្តីឧស្សាហ-ពាណិជ្ជកម្មវៀតណាម ផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top