អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងបណ្ដាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច (រូបថត៖ TTXVN)
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលយ៉ាង កក់ក្ដៅជាមួយគណៈប្រតិភូជាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពនៃខេត្តក្រុង ព្រំដែនចំនួន៣៥ ដែលអញ្ជើញមកចូលរួមពិធីលើកតម្កើងក្រោមប្រធានបទ “ទីពឹងផ្អែកនៃភូមិស្រុក”។
អញ្ជើញថ្លែងនៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ព្រំដែនជាតិជាចំណែកដែនដីដ៏ពិសិដ្ឋរបស់មាតុភូមិ ដែលមានទីតាំងសំខាន់ណាស់។ ប្រជា ជនម្នាក់ៗនៅតំបន់ព្រំដែនសុទ្ធតែជាយុទ្ធ ជនម្នាក់ដែរ ដោយមានការទទួលខុសត្រូវការពារព្រំដែននៅហ្នឹងកន្លែង ដែលក្នុង នោះបណ្ដាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពក្នុងសហ គមន៍ជនជាតិភាគតិច គឺជាកត្តាគន្លឹះ។
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានកោតសរសើរការរួមចំណែករបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ចំពោះបុព្វហេតុកសាងនិងការពារមាតុភូមិនិយាយរួម ក៏ដូចជាបុព្វហេតុ ការពារអធិបតេយ្យភាពសន្តិសុខព្រំដែននិយាយដោយឡែក។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong មានគោលបំណងថា អ្នកមានកិត្យានុភាពទាំងអស់នៅតំបន់ព្រំដែនបន្តនាំមុខគេក្នុងចលនាប្រឡង ប្រណាំងស្នេហាជាតិ ជាពិសេសគឺចលនាប្រជាជនទាំងមូលរួមរួមការពារអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែនជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម