ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin


 លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងលោកប្រធានាធិបតី Vladimir Putin បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-រុស្ស៊ីនាពេលកន្លងទៅ (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី១១  ខែមិថុនា  ឆ្នាំ២០២០ លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធាន រដ្ឋវៀត​ណាម​បាន​អញ្ជើញ​ជួប​ពិភាក្សាការ​ងារ តាមទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក្នុងឱកាសទិវាបុណ្យជាតិរុស្ស៊ី (ថ្ងៃទី១២មិថុនា)។

តាង​នាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បាន​អបអរសាទរលោកប្រធានាធិបតី Putin និងប្រជាជនរុស្ស៊ីបងប្អូន ក្នុងឱកាសទិវាបុណ្យជាតិ ក៏ដូច​ជា​ឱកាស​រំលឹក​ខួបលើកទី៧៥នៃទិវាជ័យជំនះលើពួកហ្វាស៊ីសទៀតផង។
 
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាន​វាយ​តម្លៃ​ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយវៀតណាម-រុស្ស៊ីនាពេល​កន្លង​ទៅ​បន្ត​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ក្លា។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថាវិស័យការពារជាតិ សន្តិសុខនិងថាម ពលជា​សសរ​ស្ដម្ភ​​ដ៏សំខាន់​នៃកិច្ចសហប្រតិបតិ្តការវៀតណាម-រុស្ស៊ី ហេតុ ដូច្នេះ ត្រូវការជំរុញកិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ទាំង​នេះ ឲ្យកាន់តែរីក ចម្រើនថែមទៀត។ ដោយឈរលើស្មារតីនោះ ថ្នាក់ដឹកនាំទាំងពីរបានឯក ភាព​គាំទ្រ​និង​លើកទឹក​ចិត្តឲ្យបណ្ដា​ក្រុមហ៊ុន​ប្រេងឧស្ម័ន នៃប្រទេស​ទាំងពីរ​ចូល​រួមក្នុង​គម្រោង​ថ្មីៗរវាង​វៀត​ណាម​និង​សហព័ន្ធ​រុស្ស៊ី។ ភាគីទាំងពីរនឹង បន្តបង្កលក្ខណៈងាយ​ស្រួលសម្រាប់​កិច្ចសហប្រតិ​បតិ្តការ​ពាណិជ្ជកម្ម​និង​ វិ​និយោគ ​ពង្រីកជាអតិបរមានូវសក្ដានុពលនៃកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម សេរីរវា​ងវៀត​ណាម​និង​សហភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុបដែលរុស្ស៊ីជាសមាជិក ក្នុងគោលដៅនាំទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យសម្រេច​បាន​ចំនួន​១០​ពាន់​លានដុល្លា​អាមេរិកយ៉ាងឆាប់ៗផងដែរ។
 
ថ្នាក់ដឹក​នាំទាំងពីរបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីលើវិស័យជំនះ ពុះពារលើ​ផល​វិបាក​ដោយ​ជំងឺ Covid-19 ក៏ដូចជាលើ វេទិកាពហុភាគីនានា ដើម្បីជំរុញសន្តិភាព សន្តិសុខ កិច្ច​សហប្រតិ​បតិ្តការ​ និងច្បាប់អន្តរជាតិលើពិភពលោកនិងក្នុង​តំបន់ផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម
 


top