ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នឹងអញ្ជើញ​បំពេញទស្សនកិច្ច​នៅសហព័ន្ធ​រុស្ស៊ី និងសាធារណរដ្ឋបារាំង

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ​ទៅកាន់សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបារាំង របស់អគ្គលេខានៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ​ ឡឹម គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។​

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។ រូបថត៖ VNA

ក្រសួងការបរទេស​វៀតណាម​នៅថ្ងៃទី៤ ខែកញ្ញាបានប្រកាសថា អគ្គលេខានៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ​ ឡឹម និង​ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹង​អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី បំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ច​ប្រជុំកំពូលអវកាស​នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ​ទៅកាន់សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបារាំង របស់អគ្គលេខានៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ​ ឡឹម គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង៕


top