ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ លើកកំពស់គុណភាពបក្ខជន


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

 អញ្ជើញថ្លែង​សន្និដ្ឋានកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា ត្រូវ​លើក​​កំពស់គុណភាពនៃការទទួលសមាជិកជាបក្ខជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  Nguyen Phu Trong បាន​​​សង្កត់ធ្ងន់ថា៖ “គុណសម្បត្តិរបស់បក្ខជន មុនបង្អស់គឺអំពីសតិអារម្មណ៍នយោបាយ ដោយ​មាន​ភក្ដីភាព​ដាច់​​​ខាតចំពោះបក្សនិងប្រទេសជាតិនិងចំពោះប្រជាជនហើយសីលធម៌ត្រូវដើរចំពោះមុខ។ ដូច្នេះ​សេចក្តី​សម្រេច​​មជ្ឈិមទី៤នីតិកាលទី១២ បានដាក់បញ្ហាកែលម្អគុណភាពនៃសមា ជិករបស់បក្ស នេះជា​បញ្ហាប​ន្ទាន់​មួយ​។ បក្ខជន​​ល្អ ទើបមានមន្ត្រីល្អ សាខាបក្សល្អ ទើបបក្សរឹងមាំ​ ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍”​។
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម


top