ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផ្ញើសារលិខិត អបអរសាទរការគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃ

 ក្នុងឱកាសដែលព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn Bodindradebayavarangkun បាន​គ្រង​រាជ្យ​សម្បត្តិ​ជាផ្លូវ​ការ ជាព្រះមហាក្សត្រ ទី ១០ នៃព្រះរាជាណាចក្រថៃ អគ្គលេខាបក្ស ប្រធានរដ្ឋវៀ​តណាម លោក Nguyen Phu Trong បានផ្ញើសារលិខិត​អបអរសាទរផងដែរ។

ក្នុង​សារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  សម្តែងជំនឿជាក់ថា ក្រោម​ព្រះរាជ្យ​កិច្ច​របស់ព្រះមហាក្សត្រ ប្រជាជនថៃនឹងបន្តទទួលបានសមិទ្ធផលដ៏អស្ចារ្យជាច្រើនទៀត នៅក្នុងការ​កសាង​ព្រះរាជាណាចក្រថៃឲ្យកាន់តែមានភាពចម្រុងចម្រើននិងវិបុលភាព ហើយទំនាក់ទំន​ង​ដៃគូ​រយុទ្ធ​សាស្ត្រវៀត​ណាម - ថៃនឹងបន្តត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជា ជនទាំង​ពីរ​ ដើ​ម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍របស់សហគមន៍អាស៊ាន ក៏ដូ​ចជាក្នុងតំបន់អាស៊ី ​ប៉ាស៊ីហ្វិក​និង​ពិភពលោក​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top