ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស “បណ្តាំដែលលោកបន្សល់ទុក”

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមនិងថ្នាក់ដឹកនាំជាច្រើននៃបក្ស រដ្ឋ និងតំណាងក្រសួងស្ថាប័នមជ្ឈិមបានចូលរួមកម្មវិធីនេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមក្នុងកម្មវិធី (រូបថត៖ Loan Thao/qdnd.vn)

នាយប់ថ្ងៃទី ៣០ សីហា នៅទីលានបាឌិញនៃទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិមនិងទូរទស្សន៍វៀតណាមបានសហការរៀបចំកម្មវិធីសិល្បៈពិសេសដោយប្រធានបទ៖ “បណ្តាំដែលលោកបន្សល់ទុកមក” រំលឹកខួបលើកទី ៥៥ នៃការអនុវត្តមរតកសាន៍របស់លោកប្រធានហូជីមិញ (១៩៦៩ - ២០២៤) និងខួបលើកទី ៥៥ នៃមរណភាពរបស់លោក (២ កញ្ញា ១៩៦៩- ២ កញ្ញា ២០២៤)។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមនិងថ្នាក់ដឹកនាំជាច្រើននៃបក្ស រដ្ឋ និងតំណាងក្រសួងស្ថាប័នមជ្ឈិមបានចូលរួមកម្មវិធីនេះ។

កម្មវិធីនេះមានពីរជំពូកដោយរួមផ្សំនូវបទយកការណ៍និងកម្មវិធីសិល្បៈពិសេស រួមចំណែករំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ ទន្ទឹមនឹងការអះអាងនូវគុណតម្លៃស្នូល និងការរួមចំណែកសំខាន់ៗក្នុងការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញចំពោះជ័យជំនះដ៏ធំធេងនៃបដិវត្តន៍វៀតណាមនៅពាក់កណ្តាលសតវត្សកន្លងមក។ រយៈពេល ៥៥ឆ្នាំហើយ ដែលលោកបានលាចាកលោកទៅ ប៉ុន្តែសតិអារម្មណ៍ សីលធម៌ និងមរតកសាសន៍ដ័សក្តិសិទ្ធិរបស់លោក តែងតែអមដំណើរ បំភ្លឺ និងដឹកនាំបក្ស ប្រជាជន និងកងទ័ពទាំងមូល ឲ្យមានភាពខ្ជាប់ខ្ជួន និងប្រកបដោយឧត្តមភាព បន្តនូវបុព្វហេតុបដិវត្តន៍ដ៏ធំធេង ដែលលោកបានលះបង់អស់មួយជីវិត៕


top