នាព្រឹកថ្ងៃទី១៦ ខែតុលា នៅទីក្រុងហាណូយ ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន បានរៀបចំសន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ តាមអ៊ីនធឺណិតតភ្ជាប់បណ្តាញទៅកាន់ទីតាំងជាង ៤០.០០០ កន្លែងទូទាំងប្រទេស។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុងសន្និសីទទទូទាំងប្រទេសដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតបក្សលើកទី ៤។ រូបថត៖ VNA
អញ្ជើញថ្លែងមតិដឹកនាំនៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម
បានលើកច្បាស់ថា បន្តរាល់ការសម្រេចចិត្តចាប់ពីដើមអាណត្តិមហាសន្និបាត និតិកាលទី ១៤មក
សន្និបាតមជ្ឈិមលើកទី ៤ បានផ្តោតលើការពង្រឹងលក្ខខណ្ឌដែលជាកត្តាសម្រេច
សម្រាប់ការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតបក្សទូទាំងប្រទេសនិតិកាលទី ១៤។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា គោលនយោបាយត្រឹមត្រូវ
ត្រូវតែក្លាយជាសមត្ថភាពអភិវឌ្ឍន៍ពិតប្រាកដ
ដែលត្រូវបានផ្ទៀងផ្ទាត់តាមរយៈប្រសិទ្ធភាពសកម្មភាពរបស់ក្បាលម៉ាស៊ីនដឹកនាំ
របស់ប្រព័ន្ធនយោបាយ ដោយបង្កើតកម្លាំងប្រកួតប្រជែងសម្រាប់សេដ្ឋកិច្ច
និងជីវភាពរស់នៅរបស់ប្រជាជន។
"ក្នុងនាមជាបក្សកាន់អំណាច
ដឹកនាំរដ្ឋ និងសង្គម
បក្សត្រូវមានការទទួលខុសត្រូវចំពោះមុខប្រជាជនចំពោះមុខរាល់ការសម្រេចចិត្ត
និងលទ្ធផលនៃភាពជាអ្នកដឹកនាំរបស់ខ្លួន។ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តយ៉ាងហ្មត់ចត់ ទាមទារឱ្យគណៈកម្មាធិការបក្សនីមួយៗ
និងសមាជិកបក្សម្នាក់ៗ ត្រូវពិចារណាយ៉ាងម៉ត់ចត់ថា៖ ហេតុអ្វីបានជា
គោលនយោបាយត្រឹមត្រូវ ប៉ុន្តែការងារនៅតែយឺត ធនធានមិនត្រូវបានប្រើប្រាស់ពេញលេញ
និងការទទួលខុសត្រូវមិនត្រូវបានបំពេញគ្រប់គ្រាន់។
យើងត្រូវតែកំណត់អត្តសញ្ញាណមូលហេតុដើម្បីកែតម្រូវ ចាប់ពីវិធីសាស្រ្តភាពជាអ្នកដឹកនាំ
និងគុណភាពប្រឹក្សាយោបល់ រហូតដល់ការដាក់បុគ្គលិក និងការរៀបចំការអនុវត្ត។
លទ្ធផលនៃការកសាង
និងការកែតម្រូវបក្សត្រូវបានសាកល្បងក្នុងការអនុវត្តភារកិច្ចទាក់ទងនឹងការកសាង
និងអភិវឌ្ឍន៍ជាតិ ការពារជាតិ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន"។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យគណៈកម្មាធិការបក្សនីមួយៗ
ពិនិត្យជួរបុគ្គលិករបស់ខ្លួនឡើងវិញតាមតម្រូវការភារកិច្ច; ភ្ជាប់ការជ្រើសរើស និងបណ្តុះបណ្តាលជាមួយនឹងការវាយតម្លៃ ការប្រើប្រាស់
និងការជ្រើសរើសកម្មាភិបាល។ ក្នុងនោះ ការវាយតម្លៃត្រូវតែធ្វើឡើងជាប្រចាំ
ដោយសង្កត់ធ្ងន់លើគុណសម្បត្តិនយោបាយ សីលធម៌ កិត្យានុភាព និងការរួមចំណែកដ៏សំខាន់
ព្រមទាំងពិចារណាលើលក្ខខណ្ឌ និងការពិបាកនៃភារកិច្ចផងដែរ៕